សមត្ថកិច្ចឃាត់ខ្លួនជនស្ស័យល្មោភកាម ប៉ុនប៉ងរំលោភសេពសន្ថវៈ

0

ដោយ សាំងរ៉ាវី  ខេត្ដតាកែវ៖ មានករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ  ត្រូវបានជនរងគ្រោះ រាយការណ៍េជូន សមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួនភ្លាមៗ តាម ដោយអនុវត្តន៏តាមបទបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ជុំ ឈឿន អធិការនគរបាលស្រុក ព្រៃកប្បាសបានឲ្យដឹងថាៈកាលពីវេលាម៉ោង០០និង៥៥នាទីស្ថិតនៅភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មានកេីតករណីប៉ុនប៉ងរំលោភសេពសន្ថវៈមួយករណីឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ អំ រម្យ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ និងវត្ថុតាងមានអាវយឺតពណ៌សចំនួន០១ កូនកាំបិតចិត្តបន្លែចំនួន០១។
លោកអធិការបន្តទៀតថាៈ ជនរងគ្រោះមានឈ្មោះ ន  ងផ ភេទស្រីអាយុ៣៥ឆ្នាំរស់នៅស្រុកព្រៃកប្បាស ខេត្តតាកែ។ ក្រោយពេលទទួលបានពត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលបានកាម បានចុះដល់កន្លែងកេីតហេតុដកហូតវត្ថុ និងឃាត់ខ្លួនជនសង្ស័យខាងលេីដេីម្បីសាកសួរហេីយជនសង្ស័យក៏បានឆ្លេីយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មេីសពិតប្រាកដមែន។ បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្ត។