ចោមុខដដែលៗធ្លាប់ដេីរលួចមាន់ទានិងទ្រព្យ សម្បត្តិអ្នកភូមិយកមកលក់ដេីម្បីទិញថ្នាំញៀន យកមកប្រេីប្រាសត្រូវអស់លក្ខណ៍ជាប់អន្ទាក់ កងរាជអាវុធហត្ថឃាត់ខ្លួនបានគ្នា2នាក់

0

ព្រះវិហារ ចោមុខដដែលៗធ្លាប់ដេីរលួចមាន់
ទានិងទ្រព្យសម្បត្តិអ្នកភូមិយកមកលក់ដេីម្បី
ទិញថ្នាំញៀនយកមកប្រេីប្រាសជាប់អន្ទាក់
កងរាជអាវុធហត្ថឃាត់ខ្លួនបានគ្នា2នាក់កាលពី
វេលាម៉ោង20.50នាទីយប់ថ្ងៃទី16ខែកញ្ញាឆ្នាំ
2017នៅត្រងចំណុចផ្ទះគេទុកចោលភូមិ
ស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែនខេត្ត
ព្រះវិហារ
ប្រភពពត័មានពីកងរាជអាវុធហត្ថបានប្រាប់
តាមទូស័ព្ទបានអោយដឹងថា កំលាំងកងរាជ
អាវុធហត្ថប្រចាំស្នាក់ការ210ស្រយង់3នាក់
ដឹកនាំដោយលោកអនុសេនីយ៍ឯកចាន់ស៊ីមេ
បញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកគូលែន
ក្រោយពីបានទទួលបទបញ្ជាពីឯកឧត្តមកងសៅ
គុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ
បានធ្វេីការបង្ក្រាបករណីសារធាតុញៀនមួយ
ករណីឃាត់ខ្លួនជនសង្ស័យមានគ្នា2នាក់
ទី1 ឈ្មោះឌុចសាវុធភេទប្រុសអាយុ25ឆ្នាំ
មុខរបមិនពិតប្រាកដនៅភូមិសង៉្ងែឃុំបល្ល័ង្គ
ស្រុកបារាយខេត្តកំពង់ធំ
បច្ចុប្បន្នរស់នៅភូមិស្រយង់ត្បូងឃុំស្រយង់
ស្រុកគូលែនខេត្តព្រះវិហារ
ទី2 ឈ្មោះលីសិទ្ឋភេទប្រុសអាយុ31ឆ្នាំមុខរប
មិនពិតបាកដ
បច្ចុប្បន្នអ្នកទាំងពីររស់នៅភូមិឃុំខាងលេី
វត្ថុតាង រួមមានម្សៅក្រាមពណ៍សថ្លាមួយកញ្ចប់
តូចស្មេីរនិង0.22ក្រាមទូស័ព្ទដៃមួយគ្រឿង
ដេកកេះ2និងសម្ភារៈប្រេីប្រាសមួយចំនួនទៀត
ចំណែកជនសង្ស័យរួមទាំងសម្ភារៈបានបញ្ជូន
ទៅដល់កងរាជអាវុធហត្ថខេត្តព្រះវិហារ
ដេីម្បីធ្វេីនិតិវិធី
អនុសេនីយ៍ឯកចាន់ស៊ីបន្តទៀតថានិងតាម
រកប្រភពអ្នកចែកចាយដេីម្បីចាត់ការទៅ
តាមផ្លូវច្បាប់
ប្រជាពលរដ្ឋមានការរីករាយនិងសប្បាយចិត្ត
ដល់អនុសេនីយ៍ឯកចាន់ស៊ីតែងតែចុះបង្ក្រាប
តាមមូលដ្ឋានរបស់ពួកគេ
រាយការណ៍ដោយសែមឡុំ