កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី និងមន្រ្តីរាជការ ចុះសួរសុខទុក្ខយោធិន ស្រុកប្រាសាទសំបូរ បានធ្លាក់ខ្លួនឈឺហើមដៃជើង ដោយពុំអាចដើរបាន ដែលកំពុងតែធ្វើឲ្យមានការព្រួយបារម្ភណ៍ ពីសំណាក់មេបញ្ជាការ ចុះមកសួរសុខទុក្ខដល់លំនៅដ្ឋានអ្នកជំងឺ។
ពិធីចុះសួរសុខទក្ខនេះបានធ្វើឡើងនៅ រសៀលនៃចុងសប្តាហ៍នេះ ដែលជាថ្ងៃសម្រាកនៃពិធីបុណ្យកាន់ បិណ្ទនិងបុណ្យភ្ជុំបិណ្ឌ តែដោយមានការយកចិត្តទុកដាក់ នឹងព្រួយបារម្ភណ៍ពីសំណាក់ថ្នាក់ដឹកនាំ នៃតំបន់សឹករងកំពង់ធំ ក៏បានឆ្លៀតឳកាសចុះមកជួយអ្នកជំងឺ និងក្រុមគ្រួសារផ្ទាល់ ស្របពេលដែលជំងឺចម្លែកដូចៗ គ្នាមកលើអង្គភាពបរិស្ថានខេត្តកំពង់ធំ ចំនួន១៤នាក់ មានជំងឺហើមដៃជើង ៤នាក់ដើរពុំបាន និងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅរាជធានៅភ្នំពេញ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា រាល់យោធិនចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ដូចជាអតីតយុទ្ធជន តែងតែគិតដូចជាកូនជាចៅ ឬជាសាច់ញាតិរបស់ឯកឧត្តម ដោយមិនប្រកាន់នោះឡើយ ទីណាយោធិនមានទុក្ខលំបាក ទីនោះមានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួយដោះស្រាយ ។
ពិធីចុះសួរសុខទុក្ខ អមដំណើរដោយលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រសាទសំបូរ លោវរសេនិយត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរបានចុះសួរសុខទុក្ខ លោក ព្រឹន្ទបាលឯក រី រីន យោធិនផ្នែកសឹករងប្រាសាទសំបូរ ដែលមានជម្ងឺប្រចាំកាយ (ហើមជើងទាំងពីរមិនអាចដើរបាន) សម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងនោះបានណែនាំឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ហើយបានឧបត្ថម្ភនូវអង្ករចំនួន៥០ គីឡូក្រាម មីម៉ាម៉ាមួយកេស ទឹកផ្លែឈើមួយកេស ត្រីខកំប៉ុងមួយយួរ និងថវិកាចំនួន ២០០.០០០៛ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ។
ដោយ ប៊ុន រដ្ឋា




































