ខ្នងផ្ទះ​ទី​៤៦​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ត្រូវ​បានសាង​សង់​រួចរាល់​ប្រគល់​ជួន​អតីត​យុទ្ធ​ជន​ នៅ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​

0

កំពង់ធំៈ មេបញ្ជាការតំបន់ប្រតិបត្តិកសរសឹករងកំពង់ធំ​ និងជាប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្តបាន​បន្ត​ដឹកនាំ​សហការី​ ទៅ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ថ្មី​ទៀត​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្តល់ជូន​អតីត​យុទ្ធ​ជន​(ពិការ​)​ នៅ​ភូមិ​បារាយណ៍​ធំ​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​  តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៥ខែកញ្ញា​ ឆ្នាំ​២០១៧​ ។

លោកនាយឯក ​សេង​ រន​ អាយុ​៤៧ឆ្នំា​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩២​ នៅអង្គភាព​វរសេនាតូច​លេខ​១​ នៃ​យោធា​ខេត្ត​កំពង់ធំ​ លោកនាយឯក​ សេង​ រន​ បាន​ត្រូវ​របួស​ដោយសារ​ក្រុម​ខ្មែរ​ក្រហម​ចុចបំផ្ទះមីន​ នៅ​សមរភូមិ  ​ត្រពាំង​ព្រះ​ ឃុំ​រម្មណី​ ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ​  នៅ​ថ្ងៃទី​១៧ខែ​កក្កដា​ ឆ្នាំ​១៩៩៤​ ក្នុង​ពេល​បើក​ផ្លូវ​ជាតិ​លេខ​១២​ (៦២)​ ពី​កំពង់​ធំ​ទៅខេត្តព្រះវិហារ​ ​ មាន​ភរិយា​ឈ្មោះ​ សេង​  សាវឿន​ អាយុ​៤៣ឆ្នំា​  មាន​កូន​ចំនួន​៨នាក់​ រស់នៅ​ក្នុង​បន្ទុក​  បានទទួលផ្ទះថ្មី ដែល​ទើប​សាងសង់​ថ្មី​នេះ​មានទំហំ៤ម៉ែត្រ​ x៦ម៉ែត្រ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹកប្រាក់​ ៦.៣៥០.​០០០៛​ (គិត​ទាំង​ឈ្នួល​ជាង)​ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ ក្រុមការងារសមាគមអតីតយុទ្ឋកម្ពុជាខេត្តកំពង់ធំ​ បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ​ ហ៊ុន​  សែន​ ព្រម​ទាំង​បាន​ផ្ដល់​ជូន​បន្ថែម​ទៀត​នូវ​អំណោយ​របស់​សម្ដេច​មាន​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​  មីម៉ាម៉ាមួយកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ ត្រី​ខកំប៉ុង​០២យួរ​ និង​ថវិកា​ចំនួន​ ៤០០.០០០៛​ ផងដែរ និងបានផ្តាំផ្ញើរ ឲ្យមានការប្រុងប្រយ័ត្ន ថែរក្សាទ្រព្យសម្បត្តិ ឲ្យប្រើប្រាស់បានយូរអង្វែង ។

នៅក្នុងឳកាសប្រគល់ផ្ទះជូន ក្រុម​គ្រូ​សារ​ លោក សេង​ រន​ មានការចូលរួមពី សំណាក់អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​បារាយណ៍​ធំ​ បានគោរព​ថ្លែងអំណរគុណ​ដ៍ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន​ សែន​ ដែល​ជានិច្ចកាល​សម្តេច​តែ​ងតែយកចិត្ត​ទុកដាក់​គិតគូរ​ដល់​សុខ​ទុក្ខ​និង​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន​ នៅ​គ្រប់​ទីកន្លែង​ និងសូម​គាំទ្រ​សម្តេចជារៀងរហូត​ ដើម្បីដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍ ឆ្ពោះទៅ រកភាពរីកចម្រើន ។

ដោយ  ប៊ុន រដ្ឋា