ស្នងការនគរបាលខេត្តតាកែវ ត្រួតពិនិត្យម្លាំងអន្តរាគមន៏ពិសេស ប្រឆាំងបាតុកម្ម

0

ខេត្តតាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញសំណេះសំណាល ជាមួយកម្លាំង អន្តរាគមន៏ពិសេស ដើម្បីប្រឆាំងបាតុកម្ម ដោយអនុវត្តន៍តាមការចង្អុលបង្ហាញដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ។
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំគណៈស្នងការរង គ្រួឧទេ្ទសនាមត្រួតពិនិត្យនិង សំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេសពេលដែលកំពុងហ្វឹកហាត់ប្រឆាំងបាតុកម្ម ព្រមទាំងត្រៀមទប់ស្កាត់សភាពការណ៍នានាដែលកេីតមានឡេីងជាយថាហេតុ។
ក្នុងឱកាសនោះដែរ លោកស្នងការបានមានប្រសាសន៍ផ្តាំផ្ញេីទៅដល់ប្អូនៗដែលជាកងកម្លាំងត្រូវតែយកចិត្តទុកដាក់ខិតខំហ្វឹកហាត់ដេីម្បីបំពេញជំនាញនិងបង្កេីនសមត្ថិភាពរបស់ខ្លួនឲ្យមានវិជ្ជាជីវៈច្បាស់លាស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការបំពេញភារកិច្ចរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ។ សិក្ខាមចូលរួមវគ្គប្រឆាំងបាតុកម្មនាព្រឹកនេះមានចំនួន១០០នាក់មកពីការិយាល័យជំនាញ អធិការដ្ឋាននគរបាលគ្រប់ ស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។