ខេត្តសុរិន្ទ, កំពង់ធំៈ កិច្ចប្រជុំបង្កើតដើម្បីបង្កើតកិច្ចសហកប្រតិបត្តិការ វិស័យពាណិជ្ជកម្ម ដែលត្រូវបានចូលរួមពីសំណាក់ខេត្តថៃចំនួន៤ និងខេត្តខ្មែរចំនួន៦ ក្នុងគោលបំណងចរចារផ្គូរផ្គង ចាប់ដៃគូរវិនិយោគ រួមទាំងទស្សនកិច្ចផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារថងថារីន ទីរួមខេត្តសុរិន្ទ ខេត្តសុរិន្ទ ប្រទេសថៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៧។
កិច្ចប្រជុំវិស័យទស្សនកិច្ចផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ត្រូវបានធ្វើឡើងក្នុងរយះពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៦ ដល់៣០ ខែកញ្ញា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អាតថៈផន សិងវិឆ័យ អភិបាលខេត្តសុរិន្ទ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ហួន ម៉ានិត អភិបាលរងខេត្តកំពង់ធំ រួមទាំងមន្ទីរពាក់ព័ន្ឋនិងវិស័យ ពាណិជ្ជកម្ម រួមទាំងអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ឋចំនួន៥ខេត្តទៀតចូលរួម ក្នុងនោះមាន ខេត្តឧត្តមមានជ័យ, ខេត្តព្រះវិហារ , ខេត្តស្ទឹងត្រែង , ខេត្តរតនគីរី, ខេត្តសៀមរាប , រួមជាមួយនឹងខេត្តថៃចំនួន ៤ ក្នុងនោះមាន ខេត្តសុរិន្ទ , នគររាជស៊ីម៉ា, ខេត្តបុរីរ័ម , ខេត្តជ័យភូមិ , សរុបមានជាង២០០នាក់ ។
ក្នុងគោលបំណងនៃកិច្ចប្រជុំ គឺផ្តោតលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ និងគាំទ្រជម្រុញឲ្យមានការវិនិយោគ និងចាប់ដៃគូរធុរៈកិច្ច ដែលបានបញ្ជាក់នូវសក្តានុពលរបស់ខេត្តនីមួយៗ ដូចជាកសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍ រួមទាំងបានកិច្ចសហការ សុវត្តិភាពចំពោះបញ្ហាពលករចំណាក់ស្រុក របស់ប្រជាពលរដ្ឋខ្មែរ ដែលមកធ្វើការនៅប្រទេសថៃ ។
ឯកឧត្តម គង់ វិមាន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ខេត្តកំពង់ធំ ជាខេត្តនៅចំកណ្តាលផ្ទៃប្រទេស មានសក្តានុពលសម្រាប់ការវិនិយោគលើផ្ទៃដី ដូចជាការសាងសង់រោងចក្រ និងការងារកសាងជាច្រើនបានដ៏ល្អប្រសើរ ចំណែកដំណាំកសិកម្ម ឧស្សាហកម្ម មានដំឡូងមី, ស្វាយចន្ទីរ , សណ្តែកសៀង, ដំណាំកៅស៊ូ ,ស្វាកែវល្មៀត, រីឯកវិស័យទេសចរណ៍ ដែលត្រូវបានពិភពលោកមានការភ្ញាក់ផ្អើលនិងស្គាល់ច្បាប់ ប្រាសាទសំបូរព្រៃគុគ ត្រូវបានបញ្ជូលជាសម្បត្តិបេតិកភណ្ទពិភពលោក និងមានរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត, ដូចជារមណីយដ្ឋានភ្នំសន្ទុក , រមណីយដ្ឋានគុហនគរ, និងរមណីយដ្ឋានកែច្នៃ ទំនប់១មករា ស្ទឹងជិនិត បឹងសំរិទ្ធ, ជាច្រើនទៀត ។
ក្នុងឳកាសនៃកិច្ចពិភាគក្សាចាប់ដៃគូរធុរៈកិច្ចនេះ ឯកឧត្តម គង់ វិមាន អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យអាជ្ញាធរខេត្តសុរិន្ទ មេត្តាជួយយោគយល់ដល់ ពលករចំណាក់ស្រុករបស់ខ្មែរ ដែលបានមកធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដែលមានការចាញ់បោកមេខ្យល់នាំមកធ្វើការដោយខុសច្បាប់ និងសុំឲ្យអាជ្ញាធរខេត្តសុរិន្ទ ជួយផ្សព្វផ្សាយស្តីពីច្បាប់ពលករ និងម្ចាស់អាជីវកម្មដែលជាជនជាតិថៃ ដែលបានលួចលាក់ពលករធ្វើការដោយខុសច្បាប់ ពីទោសកំហុសយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលរាជរដ្ឋាភិបាល ប្រទេសទាំងពីរកំពុងតែរឹតបន្តឹង រឿងពលករចំណាក់ស្រុកដោយខុសច្បាប់ ។
ដោយ ប៊ុន រដ្ឋា





































