បន្ទាយមានជ័យ: សិប្បកម្មបាយក្ដាំងពិសេស២កន្លែងនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្តកិច្ចចម្រុះ ចុះត្រួតពិនិត្យនិងណែនាំ អោយបង្កើនអនាម័យឡើងវិញ និងដាក់កាលបរិច្ឆេទ អោយបានត្រឹមត្រូវមុននិងចែកចាយលក់នៅក្នុងទីផ្សាក្នុងខេត្ត។
ការចុះត្រួតពិនិត្យនិងណែនាំ អោយបង្កើនអនាម័យឡើងវិញ និងដាក់កាលបរិច្ឆេទធ្វើឡើង នាថ្ងៃទី២៦ កញ្ញា ២០១៧ក្រោមការចូលរួមពីលោកហុង លាង ប្រធានស្ដីទីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីបរិស្ថាន និងសិប្បកម្ម ឧស្សាហកម្មខេត្ត។
មន្ត្រីចម្រុះប្រាប់ថា: ទី១សិប្បកម្ម អ្នកស្រីប្រាក់ ស្រីនាង ហៅ ចែម៉ៅភូមិគោរដ្ឋាន សង្កាត់អូអំបិល ផល្លិតបាយក្ដាំងទី២ អ្នកស្រី សឿង ស៊ីនួន អាយុ៤០ឆ្នាំនៅភូមិព្រៃឬស្សីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក លៀង ហុង ប្រធានស្ដីទីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រាប់ថា: លោកបានណែនាំសិប្បកម្មទាំង២របស់ ឈ្មោះ អ្នកស្រី ប្រាក់ ស្រីនាង និងអ្នកស្រី សឿង ស៊ីនួន អោយកែលំអរទីតាំងផល្លិត បង្កើនអនាម័យក្នុងការផល្លិត ដាក់ការបរិច្ឆេទក្នុងថង់វិចខ្ចប់ អោយបានត្រឹមត្រូវមុនពេលនាំទៅចែកចាយលក់ក្នុងទីផ្សារក្នុងខេត្ត ចៀសវៀងការដាក់តាំងលក់ហួសកាលបរិច្ឆេទ នាំអោយខូចសុខភាព អ្នកទិញយកទៅទទួលទាន។
លោកបានសំណូមពរដល់ម្ចាស់សិប្បកម្ម ឧស្សហកម្មដ៍ទៃទៀតផងដែរ ចូលរួមចុះបញ្ជីពាណិជកម្ម និងធ្វើបែបបទតាមនិតិវិធីច្បាប់។
សិប្បករក៍ធ្វើកិច្ចសន្យា ធ្វើតាមការណែនាំរបស់មន្រ្តីចម្រុះ ហើយសន្យានិងទទួលខុសត្រូវចំពោះមុខច្បាប់ ខណះមានហេតុការកើតឡើងពាក់ព័ន្ធសុខភាពដែលបណ្ដាលមកពីផល្លិតផលរបស់ពួកគេ៕ដោយ:ឃិន គន្ធា




































