មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំ​សហការី​ចុះសួរសុខទុក្ខលោក​អនុ​សេនីយ៍​ត្រី​​សាន​ ជា

0

កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បាន​បន្ត​ដឹកនាំ​សហការី​ចុះនិង​ពិនិត្យស្ថាន​ជីវភាព​រស់នៅ​របស់​លោត​អនុ​សេនីយ៍​ត្រី​​ សាន​ ជា ដែលមានជីវភាពទីទាល់ក្រ និងបច្ចុប្បន្នជា មេបញ្ជាការ​កងអនុសេនាតូច​លេខ​១​ កងអនុសេនាធំ​ទី​២​ វរសេនាតូច​ថ្មើជើង​លេខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅល្ងាច​ថ្ងៃ​ទី​២៧ខែកញ្ញា​ឆ្នាំ​២០១៧​ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាករតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍  ថាក្រៅពីការ​ងារ ស្នូលរបស់អង្គភាព និង ក្រោយ​បញ្ចប់​ភារកិច្ច​ ក៏តែងតែដឹកនាំសហការី ចុះសួរសុខទុក្ខ និង សិក្សាជីវ​ភាពរស់នៅរបស់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដើម្បីឲ្យដឹងពីសុខទុក្ខលំបាក់ពិតប្រាកដ ចៀងវាងជឿតែ លើរបាយការណ៍ ក្នុងការជួយដោះស្រាយ។

ជាក់ស្តែង លោក​ សាន​ ជា ជានាយមួយរូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលបច្ចុប្បន្ន មានជីវភាពខ្វះខាត ពុំមានលទ្ធភាពសាងសង់ជម្រកស្នាក់នៅសមរម្យ  ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​  ឆ្នាំ​១៩៩៣​ ហើយ​ធ្លាប់​បាន​ឆ្លង​កាត់​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជា​ច្រើន​លើ​កក្នុងសម័យសង្គ្រាម​  ​ រស់​នៅភូមិ​ ពាមក្រែង​ ឃុំ​ក្តី​ដូង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។​

លោក​ សាន​ ជា  មានភរិយា​ឈ្មោះ​ ឆុំ​ ព្រីង​ អាយុ​ ៤៦​ ឆ្នំា​ ទោះបីជា​មាន​ជីវភាព​លំបាក​ខ្វះខាត​ក៍បាន​ពុះពារ​ឲ្យ​កូន​ទាំង​ពីរ​នាក់​បាន​រៀន​សូត្រ​ផងដែរ​  បច្ចុប្បន្ន​​កូន​ប្រុស​ ច្បង​បាន​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប​)​ក្នុង​ពេល​ថ្មីៗ​កន្លង​មក​នេះ​  ដោយ​ឡែក​កូន​ស្រី​ប្អូន​បាន​រៀន​ដល់​ថ្នាក់​ទី​៧​ ហើយ​ដែរ​ ។

ឯកឧត្តម​ នាយឧត្តសេនីយគន់​ គីម​ អគ្គបញ្ជាការ​រង​ នាយសេនាធិការ​ចម្រុះ​ និង​ជាអគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្ត​ ចាត់ចែង​ដឹក​គ្រឿង​ឈើ​និង​សម្ភារៈ​ទៅ​សាងសង់​ផ្ទះ​ជូន​លោក​អនុ​សេនីយ៍​ត្រី​ សា​ន​ ជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី២៨ខែកញ្ញា​ ឆ្នាំ​២០១៧​ស្អែក​នេះ​ជា​បន្ទាន់​  ក្នុង​ឱកាស​នេះ​ក្រុម​ការងារ​បាន​ឧបត្ថម្ភ​ជូន​នូវ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​   មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ពីរយួរ​ និង​ថវិកា​ចំនួន​២០០.០០០​ ៛​ ។

ដោយ  ប៊ុន  រដ្ឋា