សិស្សានុសិស្សដែលប្រលងជាាប់សញ្ញាបត្រ័ទុតិយភូមិនិទ្ទេសAនិងនិទ្ទេសBចំនួន២១នាក់ក្នុងខេត្តព្រះវិហារ ព្រះវិហារត្រូវបានអភិបាលខេត្តព្រះវិហារផ្តល់រង្វាន់លេីកទឹកចិត្ត!

0

ព្រះវិហារៈសួនលីណា÷ ពិធីប្រគល់រង្វន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រលងជាប់សញ្ញាបត្រ័ទុតិយភូមិនិទ្ទេសAនិងនិទ្ទេស Bចំនួន២១នាក់ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៧ ក្រោមអធិប្បតិយ្យភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ រួមជាមួយថ្នាក់ដឹកនាំក្នុងខេត្ត ព្រះវិហារជាច្រើនរូបបានជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សទាំង២១នាក់។
ដោយក្នុងនោះសិស្សដែលទទួលបាននិទ្ទេសAចំនួន ២នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ១គ្រឿង និងសិស្សនិទ្ទេសB១៩នាក់់ ក្នុងម្នាក់ទទួលបាន ថវិការ១លានរៀលផងដែល។
ជាមួយគ្នានោះផងដែរ ឯកឧត្តម អ៊ុន ចាន់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៍បានធ្វេីិការផ្ដាំផ្ញើរដល់សិស្សានុសិស្ស ដែលត្រូវសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សាត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ដើម្បីយកចំណេះដឹងមកចូលរួមកសាងខេត្តព្រះវិហារយើងអោយកាន់តែរីកចំរើនថែមឡេីងទៀត ៕អត្ថបទសួនលីណា