ខេត្តសុរិន្ទ , កំពង់ធំៈ ថៃ និង ខ្មែរ សរុបចំនួន១០ខេត្តជាប់ព្រំដែន កម្ពុជា ថៃ បានបង្កើតពាណិជ្ជកម្មរួមគ្នា ដើម្បីចរាចរណ៍ ផ្លាស់ប្តូរទំនិញទិញលក់ រវាងអ្នកវិនិយោគប្រទេសទាំងពី ដែលបានផ្តោតលើ ទំនិញផ្នែកកសិកម្ម និងទេសចរណ៍ ដោយខេត្តទាំង១០ គ្រោងនឹងបើកមជ្ឈមណ្ឌល់ ទេសចរណ៍ កណ្តាល នៅខេត្តសុរិន្ទ និងសម្រួលដល់រថយន្តដឹកជញ្ជូនទំនិញ និងរថយន្តដឹកភ្ញៀវទេសចរណ៍ ពីខេត្តសុរិន្ទ ដល់ខេត្តសៀមរាបដោយត្រង់។
កិច្ចប្រជុំនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៧នេះ ដែលបានចាត់ធ្វើឡើងនៅ សណ្ឋាការថងថារីន ខេត្តសុរិន្ទ គឺបានផ្តល់ឳ កាសឲ្យក្រុមអជីវករ អ្នកជំនួញ និងអ្នកវិនិយោគបានពិនិត្យមើល ផលិតផល ខេត្តទាំង១០ ដែលបានរៀបតាំងបង្ហាញ នៅក្នុងពិធី ហើយបានឲ្យអ្នកវិនិតយោគទាំងអស់ ចាប់ដៃគូរធុរកិច្ច ដែលមានសរុបទាំងអស់ ១៧៤គូរ ក្នុងនោះមានផលិតផលកសិកម្ម គ្រឿងឧបភោគ បរិភោគ និងគ្រឿងសំអាង ថ្នាំរក្សារោគ ជីធម្មជាតិ រួមទាំងទេសចរណ៍ ។
គោលបំណងនៃការចាត់ប្រជុំពិភាគក្សា ផ្នែកពាណិជ្ជកម្ម រួមគ្នាគឺ ភាគគីថៃបានសំឲ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តជួយកំណត់បរិមាណទំម្ងន់៥០តោន សម្រាប់រថយន្តដឹកជញ្ជូន ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់រថយន្តដឹកជញ្ជូនលើកំណាត់ផ្លូវជាតិ ត្រឹមតែ៤០តោន មួយវិញទៀតក៏សុំឲ្យរថយន្តដឹកទំនិញចូលទិញដល់ ទីតាំងរបស់អ្នកផលិត ឬ៥០គ.ម ពីព្រំដែន ដើម្បីកាត់បន្ថយការចំណាយ រីឯភាគគីកម្ពុជាបានសុំឲ្យមានរថយន្តរបស់ ក្រុមហ៊ុនទេសចរណ៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ ពីខេត្តសុរិន្ទទៅដល់ខេត្តសៀមរាប ឬខេត្តមួយចំនួនទៀត និងជួយ សម្រួលដល់ច្រកព្រំដែន រួមទាំងបញ្ហាភាស៊ី ។
សម្រាប់លទ្ធផលនៃការចាប់ដៃគូរធុរកិច្ច អ្នកធុរកិច្វទាំងពីប្រទេស ដែលបានព្រមព្រៀងចំនួន១៧៤គូរ និងឈានដល់ ការចុះហត្ថលេខា ជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែ កញ្ញាឆ្នាំ ២០១៧នេះ ដើម្បីជាការងាយស្រួលដល់អ្នកប្រកបអជីវកម្ម ក្នុងការទំនាក់ទំនងក្នុងធុរកិច្ច ក្នុងឳកាសអ្នកធុរកិច្ចបានជួបជុំគ្នានេះ គឺបានឲ្យក្រុមអាជីវករទាំងអស់ ទស្សនកិច្វ នៅតាមទីសំខាន់ពាក់ព័ន្ឋនឹងកសិកម្ម ដូចជាសាលាបណ្តុះបណ្តាលជនបទ និងទៅទស្សនកិច្ចតាមខេត្តសុរិន្ទ ខេត្តបុរីរ៉ាំ ខេត្តនគររាជស៊ីម៉ា ដើម្បី
ទស្សនារោចក្រ កសិកម្មសំខាន់ៗ និងទីតាំងផលិតឧបករប្រើប្រាស់ រោងចក្រកែច្នៃសំរាម ថងផ្ទាសស្ទិក ប្រែរូបជាប្រេង សាំង ប្រេងម៉ាស៊ូត និងប្រេងផ្សេងៗ សម្រាប់ប្រាស់។
ដោយ ប៊ុន រដ្ឋា





































