ជ្រើសរើសពលទាហានស្ម័គ្រចិត្តបំពេញក្របខ័ណ្ទកងយោធពលខេមរភូមិន្ទនិងផ្សព្វផ្សាយអនុវត្តបទបញ្ជារបស់ថ្នាក់លើ

0

កំពង់ធំៈ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បានបើកឳកាសឲ្យយុវជន ប្រុសស្រី ដាក់ពាក្យ​ប្រ​ឡង់ក្របខ័ណ្ទចូលបំរើក្នុងជួរកងទ័ព ពលទាហានស្ម័គ្រចិត្ត បំពេញក្របខ័ណ្ទកងយោធពលខេមរភូមិន្ទ នៃយោធភូមិភាគទី១ និងកងពលថ្មីលលេខ១២៨ រួមទាំងការអនុវត្តនូវបទបញ្ជាសំខាន់ៗ របស់ថ្នាក់លើ ឲ្យមានប្រសិទ្ធិភាព។

កិច្ចប្រជុំត្រូវបានធ្វើឡើងនៅសាសប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ក្នុងគោលបំណង ដើម្បីប្រគល់ភារកិច្ចសំខាន់ៗ ដល់ថ្នាក់ដឹកនាំ គ្រប់កងឯកភាពក្រោមឳវាទដើម្បីអនុវត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដោយមានការចូល រួមពី មេបញ្ជាការង នាយសេនាធិការង​និងមេបញ្ជាការគ្រប់កងឯកភាពចំនួន៧៦នាក់ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ពីអត្ថន័យខ្លឹមសារនៃការប្រជុំ បានផ្តោតទៅលើរបៀបវរៈ៣ចំនុច រួមមាន ទី១ ការជ្រើសរើសពលទាហាស្ម័គ្រចិត្ត បំពេញ ក្របខ័ណ្ទកងយោធពលខេមរភូមិន្ទ នៃយោធាភូមិភាគ១ និងកងពលថ្មីលេខ១២៨ ទី២ ជ្រើសរើស យុវជនស្ម័គ្រចិត្ត ប្រឡងចូលបម្រើ ក្នុងក្របខ័ណ្ទយោធពលខេមរភូមិន្ទ ជានាយទាហានបន្តវេន , នាយទាហានសកម្ម, នាយទាហានកងទ័ពជើងគោក ,និងនាយទាហានបច្ចេកទេស  ទី៣ ត្រូវសហការជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារឲ្យបាននូវសន្តិភាព , រក្សាសន្តិសុខ , និងសណ្តាប់ធ្នាប់សង្គម ប្រឆាំដាច់ខាតការបង្ករចលាចល ដែលបានធ្វើឲ្យប៉ះពាល់សន្តិសុខជាតិ ។

ក្នុងនោះឯកឧត្តម សោម ស៊ុន បានផ្តាផ្ញើរ មេបញ្ជាការគ្រប់កងឯកភាព និងថ្នាក់ដឹកនាំ ដែលមានភារកិច្ច អនុវត្តនូវផែនការខាងលើ ត្រូវតែយកចិត្តទុកដាក់នូវភារកិច្ចរបស់ខ្លួន ឲ្យទទួលបាននូវភាពជោគជ័យ ដើម្បីជាការ ចូលរួមពង្រឹងវិស័យការពារជាតិ និងរក្សាសុខសុវត្តិភាពជូនសង្គម និងមិនឲ្យក្រុមប្រតិកិរិយា មកបំផ្លាញ ឬអុកឡុកដល់ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះបានឡើយ ។

ដោយ  ប៊ុន  រដ្ឋា