រដ្ឋបាលក្រុងព្រះសីហនុគ្រោងនឹងភ្ជាប់តំលៃសេវាប្រមូលសំរាមតាមវិក្កយ័បត្រអគ្គីសន្នី ជូនក្រុមហ៊ុនប្រមូលសំរាមថ្មីKSWM

0

ក្រុងព្រះស៊ីហនុក  ជម្រើសមួយនេះត្រូវបានតំណាងក្រុមប្រឹក្សាខេត្ត ក្រុង តំណាងសាលាខេត្ត មន្ទីរអង្គភាពរដ្ឋ អាជីវករ និងពលរដ្ឋទូទៅនាំគ្នាលើកដៃគាំទ្រយ៉ាងព្រោងព្រាត។ការសម្រេចបែបនេះត្រូវបានធ្វើឡើងនៅព្រឹក28/09/2017 នៅសាលាក្រុងព្រះសីហនុ គ្រាដែលតំណាងក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងសាលាខេត្តព្រះសីហនុ មន្ទីរ-អង្គភាពរដ្ឋ សង្កាត់ អាជីវករ និងប្រជាពលរដ្ឋទូទៅ សរុបចំនួន ៩១នាក់ត្រូវបានអញ្ជើញ ចូលរួមពិភាក្សា និងជ្រេីសរេីសជម្រេីសមួយ ក្នុងចំណោម ជម្រេីសទាំង ៦ ដេីម្បីបង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកសំរាមប្រចាំខែឲ្យក្រុមហុ៊ន KSWM ដែលទើបតែទទួលបានអាជ្ញាបណ្ណ័ប្រមូលសំរាមនៅខេត្តព្រះសីហនុបន្ទាប់ពីក្រុមហ៊ុនស៊ិនទ្រីសុំឈប់ព្រោះពលរដ្ឋភាគច្រើនប្រមាណ៦០%មិនបង់លុយថ្លៃសំរាម។

សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះ
សមាជិកចូលរួមប្រជុំសរុបចំនួន 88នាក់/91នាក់ បានឯកភាពដោយលេីកដៃ យល់ព្រមជ្រេីសរេីសយកជម្រេីសបង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកសំរាមភ្ជាប់តាមវិក្កយបត្រភ្លេីង។
ដោយឡែក សមាជិកម្នាក់ចង់បង់ប្រាក់នៅសាលាសង្កាត់ ពីព្រោះផ្ទះគាត់នៅជាប់សាលាសង្កាត់។
រីឯសមាជិកពីរនាក់ទៀត ចង់ឲ្យក្រុមហុ៊ន KSWM ដល់ខែដេីរប្រមូលតាមផ្ទះ។

ប្រភពfbរបស់អភិបាលក្រុង លោក អ៊ីុ សុខឡេង បានអោយដឹងថា៖តាមរយៈការស្ទាបស្ទង់មតិទាំងតាមរយៈបណ្តាញសង្គមហ្វេសបុ៊ក រយៈពេល ១២ថ្ងៃ និងការជួបប្រជុំពិភាក្សាយ៉ាងផុលផុសនៅសាលាក្រុងព្រឹក 28/09/2017 នេះ ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋ ចង់បង់ថ្លៃសេវាប្រមូល និងដឹកសំរាមតាមរយៈការភ្ជាប់តាមវិក្កយបត្រភ្លេីង។

នៅព្រឹក 29/09/2017 រដ្ឋបាលក្រុង នឹងដាក់របៀបវារៈ ការបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាមតាមរយៈការភ្ជាប់វិក្កយបត្រភ្លេីងនេះ ឆ្លងយោបល់ក្រុមប្រឹក្សាក្រុងដេីម្បីពិនិត្យ និងអនុម័ត។
បន្ទាប់ពីឆ្លងក្រុមប្រឹក្សាក្រុងពិនិត្យ និងអនុម័តរួច ជាចុងក្រោយរដ្ឋបាលក្រុង នឹងធ្វេីសំណេីគោរពជូនប្រធានអាជ្ញាធរអគ្គិសនីថ្នាក់ជាតិ តាមរយៈឯកឧត្តម អភិបាលខេត្ត ស្នេីសុំភ្ជាប់ការបង់ថ្លៃសេវាប្រមូល និងដឹកសំរាម តាមរយៈវិក្កយបត្រភ្លេីងជាមួយអគ្គិសនីខេត្តព្រះសីហនុ សាកល្បងរយៈពេល ៦ខែ បេីក្រុមហុ៊ន KSWM ប្រមូល និងដឹកសំរាម បានល្អ នឹងបន្តភ្ជាប់ការបង់ថ្លៃសេវាប្រមូល និងដឹកសំរាម តាមរយៈការភ្ជាបវិក្កយបត្រភ្លេីង បុ៉ន្តែបេីក្រុមហុ៊នប្រមូល និងដឹកសំរាម មិនល្អ រងការរិះគន់ពីប្រជាពលរដ្ឋ រដ្ឋបាលក្រុង នឹងស្នេីប្រធានអាជ្ញាធរអគ្គិសនីថ្នាក់ជាតិ ផ្តាច់ពីវិក្កយបត្រភ្លេីងវិញដោយស្វ័យប្រវត្តិ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ រង់ចាំការសម្រេចពីប្រធានអាជ្ញាធរអគ្គិសនីថ្នាក់ជាតិសិន តេីប្រធានអាជ្ញាធរអគ្គិសនី ឯកភាព ឬ អត់? បេីឯកភាព រដ្ឋបាលក្រុង នឹងបន្តធ្វេីការងារនេះជាមួយប្រធានអគ្គិសនីខេត្ត បុ៉ន្តែប្រសិន មិនឯកភាព រដ្ឋបាលក្រុង នឹងរកជម្រេីសផ្សេង ដេីម្បីឲ្យបងប្អូន បង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកសំរាម ឲ្យក្រុមហុ៊ន KSWM ។
សូមបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះក្រុមហ៊ុនkswm ហាក់ដូចជាយឺតយ៉ាវក្នុងការប្រមូលសំរាមដូចក្រុមហ៊ុនស៊ិនទ្រីដែលសុំលាឈប់ទៅហើយនោះដែរ។បញ្ហានេះពលរដ្ឋរអ៊ូរទាំខ្លាំងព្រោះសំរាមទុកយូរពេកឡើងរលួយចេញទឹកស្អុយរុយរោមពេញតែម្តង។ កន្លែងខ្លះមួយសប្តាហ៍មិនទាន់បានទៅប្រមូលក៍មានដែរ ហើយវាបានជះក្លិនមិនសូវស្រួលពេលឆ្លងកាត់កន្លងគំនរសំរាមទាំងនេះម្តង។ប្រជាជនស្នើសុំអោយក្រុមហ៊ុនថ្មីនេះប្រមូលអោយបានលឿនបន្តិចផង៕