ខេត្តព្រះស៊ូហុនៈ ឯកឧត្តម យន្ត មីន អភិបាល បានណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកចិញ្ចឹមសត្វក៍ដូចជាការបងរ្កបង្កើនផលស្រូវ និងដាំដំណាំរួមផ្សំផ្សេងៗទៀត
តាមលក្ខណៈបច្ចេកទេសដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារអោយកាន់តែប្រសើរថែមទៀត។
ឯឧ យន្ត មីន ថ្លែងបែបនេះគ្រាដែលឯកឧត្តមចុះចែកូនជ្រូកពូជ នួន២០ក្បាលដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារមកពី១៥ឃុំក្នុងស្រុកព្រៃនប់ដែលបានរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះសីហនុនា។ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៧ ។លោក កែ ផា ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បញ្ជាក់ថា ការចិញ្ចឹម សត្វគ្រប់ប្រ ភេទនៅខេត្តព្រះសីហនុ ជាទូទៅមានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានតាមបែបជាកសិដ្ឋានខ្លះដែរ។ហើយថ្ងៃនេះមន្ទីរកសិកម្មខេត្តក៍បានផ្សព្វផ្សាយអំពីបច្ចេកទេសនៃការចិញ្ចឹមជ្រូកប្រភេទជ្រូកពូជកូនកាត់ យ៉កស៊ៀ និងឌុយរ៉ុកដើម្បីអោយកសិករតាមភូមិបានយល់ដឹងផងដែរ។
អញ្ជើញចូលរួមក្នុងពិធីនោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដោយបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់លើការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ ពិសេសសត្វជ្រូកពូជដែលបានចែកជូននាថ្ងៃនេះអោយបានល្អ និងចិញ្ចឹមតាមលក្ខណះបច្ចេកទេសដែលមន្រ្តីជំនាញបានណែនាំ ។ 
ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៍បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ
កម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេស៕





































