ការឡើង​កំដៅ​នៅ​អាក់​ទិ​ក​អាចជា​កត្តា​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល នៅ​អាមេរិក​ខាងជើង និង​អឺរ៉ុប

0

​ការឡើង​កំដៅ​នៅ​មហាសមុទ្រ​ទឹកកក​អាក់​ទិ​ក នៅ​ប៉ូល​ខាងជើង​អាច​បន្ថយ​កម្លាំង​ខ្យល់​បក់​Jet-Stream​។ នៅក្នុង​របាយការណ៍​ស្តីពី​អាកាសធាតុ ដែល​ត្រូវគេ​លើកមកបង្ហាញ កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ អ្នកស្រាវជ្រាវ​អាមេរិកាំង បានបង្ហាញ ថា Jet-Stream​ដែលជា​ប្រព័ន្ធ​កំណត់​អាកាសធាតុ នៅ​អាមេរិក​ខាងជើង និង​អឺរ៉ុប កំពុងមាន​ការប្រែប្រួល​។​ ​តាម​សាស្ត្រាចារ្យ​Jennifer Francis មកពី​សកល​វិទ្យាល័យ New Jersey ដែលជា​ម្ចាស់​របាយការណ៍​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​រយៈពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មានការ​ឡើង​កំដៅ​នៅ​ប៉ូល​ខាងជើង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្យល់​បក់​Jet Stream ដែល​កន្លង​មកជា​អ្នកកំណត់​លក្ខខណ្ឌ​អាកាសធាតុ​នៅ​តំបន់​ខាងជើង នោះ មានការ​ប្រែប្រួល​។​ ​

តាម​និយមន័យ Jet Stream​គឺជា​ខ្យល់​បក់​ខ្លាំង​ពី​លិចទៅ​កើត នៅក្នុង​រយៈ​កំពស់​ខ្ពស់​។ ប្រសិនបើ​កម្រិត​សីតុណ្ហភាព​រវាង​អាក់​ទិ​ក និង​រយៈ​កំពស់​មធ្យម​ចុះខ្សោយ នោះ ខ្យល់ Jet Stream​ក៏​ចុះខ្សោយ​ដែរ​។ ខ្យល់ Jet Stream​ដែល​ចុះខ្សោយ​នឹង​រីក​ទំហំ​របស់​វា និង​ផ្លាស់ប្តូរ ទិសដៅ គោល​ចរណ៍​របស់​វា​យ៉ាង​ស្រួល​។

ជា​លទ្ធផល បា​តុ​ភូ​តិ​អាកាសធាតុ​ដែលមាន​រយៈពេល​យូរ​នឹង​កើតឡើង​។​ ​ក្នុង​ឧទាហរណ៍​ជាក់ស្តែង អាមេរិក​កំពុង​ជួប​រដូវ​ត្រជាក់ ខ្លាំង និង​មាន​រយៈពេល​វែង​។ តំបន់​ទៅរក​ភាគ​ខាងលិច និង​ខាងត្បូង​អាមេរិក​រង​ការធ្លាក់​ទឹកកក​សំឡី ច្រើន នៅពេលដែល​តំបន់​អា​ឡា​ស្កា ស្ថិតនៅ​ភាគ​ខាងជើង ដែល​ធ្លាប់តែ​ស្គាល់​ទឹកកក​ក្រាស់ក្រែល បែរជា​ស្គាល់​អាកាសធាតុ​ត្រជាក់​ល្មមទៅ​វិញ​។​

​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកវិទ្យាសាស្ត្រ​បាន​តាមដាន​កត្តា​ប្រែប្រួល​អាកាសធាតុ ដោយ​សង្កត់ធ្ងន់​ទៅលើ​ភាពរាំងស្ងួត នៅ​អាមេរិក និង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​នៅ​អូ​ស្រា្ត​លី​។ អ្នកជំនាញ​កំពុង​ចោទ​សួរថា តើ​បាតុភូត​ទាំងនោះ អាច​កើត​មកពី​ការប្រែប្រួល​នៃ​អាកាសធាតុ​ធម្មជាតិ ឬ​បណ្តាលមកពី​ការឡើង​កំដៅ​នៃ​ភពផែនដី ដែល​បង្កឡើង​ដោយ​សកម្មភាព​របស់​ម​នុស្ស​លោក​។

យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ​អះអាងថា បច្ចុប្បន្ននេះ វា​ឆាប់​លឿន​ពេក​ក្នុងការ​សន្និដ្ឋានថា ការប្រែប្រួល​ខ្យល់ Jet Stream នៅ​ប៉ូល​ខាងជើង អាច​បង្កឡើង​ដោយ​ការឡើង​កំដៅ​នៃ​ភពផែនដី ដែល​បង្កដោយ​មនុស្ស​៕ ​unnamed (1) unnamed (2) unnamed (3) unnamed