ព្រះវិហារៈ បុរសវ័យ31ឆ្នាំម្នាក់បានផឹកស្រាស្រវឹងជោគជាំ នឹងពុំព្រមហូបអ្វីជាអាហារ ទីបញ្ចប់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលជនរងគ្រោះ បានយកខោអាវទៅបោកនៅស្រះទឹក ហើយក៏បានដួលធ្លាក់ចូលទឹក ដាច់ខ្យល់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការនេះត្រីវបានភ្ញាក់ផ្អើល កាលពីវេលាម៉ោង15.00នាទីល្ងាចថ្ងៃទី28.ខែកញ្ញាឆ្នាំ2017នៅត្រងចំណុចវាលប្រលានធំ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ តាមការឲ្យដឹងពីមន្រ្តីប៉ុស្តិ៍រដ្ឋបាល លោក មាស សុខា បាន ឲ្យដឹងថាក្រោយពីកើតហេតុ
សមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យសាកសព នៅកន្លែងកើតហេតុ ដោយពុំប្រទះឃើញមានស្នាកស្នាម ត្រូវធ្វើទារុណកម្មនោះឡើយ ទើបបានសណ្ឋានជំហ៊ានដំបូង គឺជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ធ្លាក់ ចូលក្នុងទឹកខណៈពេលមកបោកខោអាវ នៅមាត់ស្រះទឹក យោងតាមសាច់ញាតិ ជនរងគ្រោះបាន ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺប្រកាច់ ជាញឹកញាប់។
ជនរងគ្រោះ មានឈ្មោះពៅ ប៉ាត ភេទប្រុស អាយុ31ឆ្នាំនៅភូមិពៅឃុំឫស្សីលោកស្រុកជីក្រែងខេត្តសៀមរាប បច្ចុប្បន្នមកស្នាក់នៅក្នុងភូមិស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហា ក្រោយពីបានពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញបាន ប្រគល់សាកសពអោយទៅអោយសាចញាតិ យកទៅធ្វេីបុណ្យនៅឯស្រុកកំណេីតតាមប្រពៃណី
រាយការណ៍ដោយសែមឡុំ




































