: ផ្ទុះអាវុធ7គ្រប់ចេញផ្ទះលោកផ្កាយបីង៉ែតចាន់ថុនធ្វើអោយនាក់ទៅលេងកំសាន្ដទស្សនាបឹងតាម៉ុកមានការភ្ញាក់ផ្អើលភយ័ស្លន់ស្លោ

0

ខេត្តឧត្តរមាបជ័យៈមានសេចក្ដីរាយការមកថាមានស្នូររលំឡេងអាវុធខ្លី7គ្រាប់បានផ្ទុះចេញពីផ្ទះលោកផ្កាយបីង៉ែតចាន់ថុន នាយរងសេនាធិការចំរុះបានបង្ករការផ្ញាក់អើលយ៉ាងខ្លាំងជាពិសេសប្រជាពលរដ្ឋដែលបាននាំគ្នាទៅកំសាន្ដទស្សនាផ្ទៃបឹងតាម៉ុកនៅខាងមុខផ្ទះរបស់លោកផ្កាយបីនេះតែម្ដង។
បើតាមការអោយដឹងពីរដ្ឋនៅក្នុងហេតុការណ៍បានអោយដឹងថាហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង7ល្ងាចថ្ងៃទី30ខែកញ្ញាឆ្នាំ2017ស្ថិតនៅក្នុងបរិវេណផ្ទះលោកឧត្តមសេនីយ៍ឯកង៉ែតចាន់ថុនហៅនាម51ក្នុងភូមិថ្នល់កែងឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ក្រោយការផ្ទុះអាវុធភ្លាមៗនោះប្រជាពលរដ្ឋក្មេងចាស់ដែលទៅដើលេងកំសាន្ដនៅទីនោះបានលើកឡើងនូវមត្តិស្រដៀងគ្នាថា ស្មានតែការផ្ទុះអាវុធនេះបង្ករឡើងដោយក្រុមក្មេងស្ទាវបងតូចបងធំដែលជាកូននាក់មានអំណាចឈ្លួសប្រកែកគ្នានៅក្នុងវង់ផឹកស៊ី មិននឹកស្មានថានាក់ដែលបាញ់ជាលោកផ្កាយបីទៅវិញ។
ប្រភពបានបង្ហើបអោយដឹងថាមូលហេតុនៃការផ្ទុះអាវុធពីសំណាក់លោកផ្កាយបី នាយរងសេនាធិការចំរុះប្រចាំទឹសទី2សមរភូមិមុខខេត្តឧត្តរមានជ័យគឺបានបាញ់ប្រឆាសជើងកំរាមអង្គរក្សរបស់ខ្លួនម្នាក់ឈ្មោះវាទ តែសំណាងល្អមិនមានគ្រោះដល់អាយុជីវិត។
ប្រភពបានបន្ដរថាក្រោយពីបាញសំដៅទៅលើអង្គរខ្លួនបានធ្វើអោយអង្គរក្សឈ្មោះវាទមានការភិតភយ័យ៉ាងខ្លាំងហើយរត់ចេញពីរបងផ្ទះលោកនាយរបស់ខ្លួនដើម្បីរំដោះខ្លួនចេញពីតំបន់ចម្លោះ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសំការបំភ្លឺពីលោកផ្កាយបីបានទេ៕