មហាជនសំណូមពរឲ្យអាជ្ញាធរក្រុងស្ទឹងសែន អាជ្ញាធរខេត្ត មេត្តាជួយរៀបចំសោភ័ណភាពមុខផ្សារកំពង់ធំ

0

កំពង់ធំៈ ដោយសារតែមានភាពរញ៉េរញ៉ៃ ដែលបណ្តាលមកពីបញ្ហាអាប់អួរនូវសោភ័ណភាពក្រុងស្ទឹងសែន ជាពិសេសមុខផ្សារកំពង់ធំ គឺមានការរៀបចំ តុ កៅអី រោង ដែលមិនរុះរើ ហើយបានដាក់ប្រចាំការនៅមុខ​ផ្សារ ដែលជាចេតនាមួយ បង្ករឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាពក្រុងទាំងមូល ខណៈពេលដែល ខេត្តកំពង់ធំ ត្រូវបានពិភពលោក ស្គាល់តាមរយះការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិ​កភ័ណ្ទ​ពិ​ភពលោក  ។

បន្ទាប់ពីភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទសំបូរព្រៃគុក គឺគេបានចាប់អារម្មណ៍យ៉ាងខ្លាំងលើ​ទិដ្ឋភាព សួនច្បារ ហាងអាហារដ្ឋាន ភោជនីយ៍ដ្ឋាន ជាពិសេសសោភ័ណភាពខេត្តកំពង់ធំ ដែលជាខេត្ត ទេសចរណ៍សំខាន់ក្នុងប្រទេសកម្ពុជាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបមានប្រជាពលរដ្ឋ ជាច្រើន នាក់សំណូមពរឲ្យ អាជ្ញាធរក្រុងស្ទឹងសែន អាជ្ញាធរខេត្ត មេត្តាជួយរៀបចំសោភ័ណភាព មុខផ្សាកំពង់ធំ​ខណៈដែលពេលនេះកំពុងតែស្ថិតនៅជាលក្ខណៈអាណាធិតេយ្យ ដោយមិនបានយកចិត្តទុកដាក់ រៀបចំ សណ្ឋាប់ធ្នាប់ឲ្យបានសមរម្យនោះឡើយ ។

ដោយសារតែគេសង្កេតឃើញថា ជារៀងរាល់ថ្ងៃ មានអ្នកលក់មុខផ្សារកំពង់ធំ មួយចំនួនពុំបានរុះរើតូប មួយ​ចំនួនទៀតទុកតុកៅអីចោល និងមានអ្នកខ្លះបានចាប់ផ្តើមរៀបចំតំម្លើងតូបលក់ ចាប់តាំងពីម៉ោង១១ នឹង ១២ទៅ ដែលជាចន្លោះភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ កំពុងតែធ្វើដំណើរឆ្លងកាត់ ទិដ្ឋភាពរញ៉េរញ៉ៃនេះ បានបង្ហាញពីការខ្វះចន្លោះរបស់អាជ្ញាធរ ដែលពុំបានចាប់អារម្មណ៍ រឿងតិចតួចស្តួចស្តើងនេះ ម្យ៉ាងវិញ​ទៀតរូបសំណាក់នាគបាញ់ទឹក នៅមុខផ្សារកំពង់ធំ បានក្លាយជាកន្លែងដាក់តុកៅអីលក់ រីឯទឹកនៅក្នុងអាង រូបសំណាក់ពោពេញទៅដោយសំរាម់ ជាក់ស្តែងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៧ ។

ដោយសារតែមានការរិះគន់ពីសំណាក់អ្នកធ្វើដំណើរជាច្រើន ទើបបានស្នើរសុំឲ្យអាជ្ញាធរ មេត្តាជួយរំកិល ពេលវេលា ពេលល្ងាចដែលមិនសូវមានភ្ញៀវឆ្លងកាត់ អោយក្រុមអជីវករដាក់តុកៅអីលក់ ដូចធម្មតា ដើម្បី​ថែរក្សាមុខមាត់សោភ័ណភាព ខេត្តទេសចរណ៍ ដែលជាខេត្តសំខាន់ សម្រាប់ការទាក់ទាញ់ភ្ញៀវ​អោយ​មក​ស្នា​ក់​នៅបានយូរ ដែលជាប្រភពមួយសម្រាប់រកចំនូលរបស់ប្រជាពលរដ្ឋ ។

ចំណែកលោក សំណាង ជាសមត្ថកិច្ច ប៉ូលិសរៀបចំសណ្តាប់ធ្នាប់ នៃអធិការក្រុងស្ទឹងសែន នៅពេល​ដែល ​មានប្រជាពលរដ្ឋគាត់សំនូមពរ ឲ្យជួយមើលភាពរញ៉េរញ៉ៃមុខផ្សារកំពង់ធំ លោក មានប្រតិកម្ម​យ៉ាង​ខ្លាំង ដោយប្រើសំដីមិនសមរម្យថា  (មុននិងបងនិយាយបងមកសួរខ្ញំអោយច្បាស់សិន ថាថែនការរបស់ថ្នាក់លើអោយខ្ញំរៀបសណ្តាប់ទៅអ្វីលើខ្លះ o.k? កុំអាងមានមាត់ចេះតែនិយាយ!!!!)  ) លោក បានសេចក្តីថា លោកធ្វើការនេះតាមតែមេលោកបញ្ចានោះទេ ចំនែកអ្នកសំណូមពរ មិនមែនជាមេលោកទេ ។ ក្នុងនោះលោក សំណាងបានបញ្ជាក់ថា និងហៅពេលរដ្ឋដែលសំនូមពរ ឲ្យទៅអធិការក្រុងស្ទឹងសែន អោយដឹងពីក្រមព្រហ្មទណ្ទ  មិនដឹងលោក ប៉ូលិសរូបនេះមានបំណង់ចង់ចាប់ដាក់ខ្នោះឬយ៉ាងម៉េច បានជាគាត់និយាយបែបនេះ ។ ដោយ  ប៊ុន រដ្ឋា