កំពង់ធំៈ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានដឹកនាំមន្រ្តីក្រោមឳវាទ សហការជាមួយលោក ហៀរ វណ្ណា មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំនិងប៉ុស្តិ៍រដ្ឋបាល ចុះត្រួតពិនិត្យ ទំនិញខូចគុណភាព ទំនិញហួសសុពលភាព និងចំណីអាហារ នៅផ្សារស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ ។
កិច្ចសហប្រតិបត្តិការពិនិត្យទំនិញ ក្នុងផ្សារស្រុកសណ្តាន់ ត្រូវបានរកឃើញនូវ ទំនិញចំនួន៥មុខ ដែលជា ទំនិញហួសសុពលភាពប្រើប្រាស់ និងទំនិញខូចគុណភាព មានមីម៉ាម៉ា ចំនួន៦៩កំប៉ុង, ទឹកក្រូចម៉ាកកូកាកូឡា ទឹកក្រូចម៉ាកប៊ិក, ទឹកដោះគោ , ប័រម៉ាក Margaring ទំនិញទាំងនេះត្រូវបានសមត្ថកិច្ចជំនាញកាំកុង ត្រូវធ្វើការដកហូត ដើម្បីយកមករក្សាទុក ហើយធ្វើពិធីកំចាត់ចោលនៅថ្ងៃក្រោយ ។
មន្រ្តីកាំកុងត្រូវ ខេត្តកំពង់ធំ បានធ្វើការណែនាំដល់ក្រុមអជីវករផ្សារ ដែលបានលក់ទំនិញ ដើម្បីចូលរួមថែរក្សាសុខភាពប្រជាពលរដ្ឋ និងលុបបំបាត់ចោលនូវការ ចរាចរណ៍ទំនិញខូចគុណភាពនៅទីផ្សារ ទី១ គ្រប់ទំនិញដែលជាទំនិញប្រភេទបរិភោគ មិនត្រូវដាក់ជិតទំនិញសម្រាប់ប្រើប្រាស់ដែលមានសារធាតុខេមី ដូចជា សាប៊ូ,ទឹកលាងចាន, ទឹកលាងបង្គន់, និងត្រូវដាក់ទំនិញឲ្យខ្ពស់ពីដី ៥តិក ទី២ គ្រប់ទំនិញដែលជាប្រភេទ ភេសជ្ជះ មិនត្រូវប្រើប្រាស់កំប៉ុងមានច្រេះ , កំប៉ុងកំប៉ិត , ការវិញខ្ចប់និងការទុកដាក់មិនមានអានាម័យ ទី៣ ទំនិញដែលហួសសុពលភាព ហាមលក់ចែកចាយ និងត្រូវប្រគល់ជូនក្រុមហ៊ុនវិញ ដើម្បីយកទំនិញថ្មី ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយបានគោរពនូវអនុ សាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ទប់ស្កាត់ការនាំចូលទំនិញមានសារធាតុខេមីចូលមកប្រទេសកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំទិញបន្លែ បង្ករ និងទំនិញមានជាតិខេមី កឺស្របពេលដែល សាខាកាំ កុងត្រូលខេត្តកំពង់ធំ បានបន្តចុះត្រួតពិនិត្យទំនិញខូចគុណភាព ទំនិញហួសសុពលភាព រួមទាំងបន្លែរ គ្រឿងផ្សំក្នុងម្ហូបអាហារ ដែលមានជាតិខេមី នៅតាមផ្សាស្រុក ក្រុង ក្នុងខេត្តកំពង់ធំ រួមទាំងបានធ្វើការផ្សព្វផ្សាយដល់ក្រុមអជីវករ និងប្រជាពលរដ្ឋ នៅតាមផ្សារ ដើម្បីឲ្យចូលរួមថែរក្សាសុខភាពប្រជាពលរដ្ឋ និង បញ្ច្រៀសពីការបរិភោគអាហារដោយ គ្មានគុណភាព ។ដោយ ប៊ុន រដ្ឋា





































