ពិធីបុណ្យអុំទូកនៅចាប់ផ្តើមរយះពេល២ថ្ងៃ គឺថ្ងៃទី ៧ និង៨ ខែតុលា នៅខេត្តកំពង់ធំ

0

ខេត្តកំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំបានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងបណ្តែតប្រទីប រយៈពេល២ថ្ងៃគឺត្រូវនិងទី៧ និងទី៨ ខែតុលា ឆ្នាំ ២០១៧ នៅតាមដងស្ទឹងសែន រដ្ឋបាលខេត្តកំពង់ធំ រួមទាំងមានការការ សម្តែងសិល្បះ ចម្រៀង ការតំាងពិរពណ៌ពាណិជ្ជកម្មថៃ ខ្មែរ និងការប្រគមតន្រ្តីទាន់សម័យ​កំដរក្នុងរាត្រីនៃ​ពិធី​បុណ្យអុំទូក ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់មកលើ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទើបបានបង្កើតកម្មវិធីសប្បាយ ក៏ដូចជាការ គោរពតាមប្រពៃណីទំនាមទំលាប់ខ្មែរ តាំងពីបុរាណ ក្នុងការ រៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត និងភ្ញៀវជាតិ អន្តរជាតិ ចូលរួមអោយបានអធឹកអធ័ម  ជាក់ស្តែងក្នុងថ្ងៃនេះ ផងដែរ ឯកឧត្តម សុខ លូ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំគណកម្មការបុណ្យអុំទូក ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ចូលរួមផងដែរ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧។

ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិយើង។ ឯកឧត្តមបន្តទៀតថា ការជួបជុំគ្នានាឱកាសនេះដើម្បីធ្វើការពិភាក្សាគ្នា និងពិនិត្យមើលរាល់ការងារដែលអនុគណៈកម្មការទាំង៦អនុវត្ត ដើម្បីធ្វើការរៀបចំក្រុងស្ទឹងសែន ឲ្យមានសោភ័ណ្ឌភាពកាន់តែមានភាពស្រស់ត្រកាលឡើង នៅតាមសួនច្បារសាធរណៈនីមួយ មានដើរឈើ ដើមផ្កា អមដោយអំពូលភ្លើងនៅពេលរាត្រី ដោយមាការប្រគំតន្រ្តី បាញ់កាំជ្រួច បណ្តែតប្រទីប ដើម្បីការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាន់តែច្រើន ដែលញ៉ាំងពិធីនេះមានភាពសប្បាយរីករាយផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំការងារមួយចំនួន ដែលសំខាន់ចំពោះកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការងារសន្តិសុខ បង្កើនការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងកំណត់នូវទីចំណតយានយន្តគ្រប់ប្រភេទ នៅតាមគោលដៅនីមួយៗ ក្នុងនោះក៏បានសង្កត់ធ្ងន់ ទៅលើការងារចរាចរក្នុងពេលពិធីបុណ្យ។ ក្នុងនោះឯកឧត្តមស្នើអនុគណៈកម្មការ ត្រូវសហការគ្នា ក្នុងការរៀបចំពិធីនេះ ឲ្យដំណើរការទៅដោយជោគជ័យ និងជម្រុញមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង រៀបចំសំអាតរិស្ថានជុំវិញក្រុង និងអនាម័យ ឲ្យបានរួចមុនថ្ងៃបុណ្យអុំទូក ព្រមទាំងត្រូវធ្វើអនាម័យសំអាតតាមដងផ្លូវផងដែរ។

ដោយ  ប៊ុន  រដ្ឋា