ឯកឧត្តម ញ៉ឹក បានខេង ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសខ្លឹមសារ និងព័ត៌មាន ក្នុងពិធីប្រណាំងទូក និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែន

0

អាជ្ញាធរខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែននៅថ្ងៃទី០៧-០៨ ខែតុលាឆ្នាំ២០១៧ខាងនេះ ក្នុងគោបំណងបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំក្រុមបច្ចេកទេសខ្លឹមសារ និងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ឯកឧត្តម ញ៉ឹក បានខេង មានប្រសាសន៍ដោយលើកឡើងថា ដើម្បីឲ្យមានភាពសប្បាយរីករាយ កាន់មានភាពអ៊ូអរ និងអធិអធមក្នុងពិធីនេះ ក្នុងនាមយើងជាអនុគណៈកម្មការរៀបចំកម្មវិធី ត្រូវត្រៀមខ្លួនធ្វើការនេះ ដោយមានការយកចិត្តទុកដាក់ និងទួលខុសត្រូវខ្ពស់ និងអនុវត្តការងារទៅតាមបំណែងចែកក្រុមការងារបច្ចេកទេសខ្លឹមសារ និងព័ត៌មាន របស់រដ្ឋបាលខេត្ត ជាបួនក្រុមរួមមាន៖ ១). ក្រុមរៀបចំខ្លឹមសារ និងទទួលការងាររួម ២). ក្រុមរៀបចំវេទិកា តុ កៅអី បដា និងទង់ជ្វាលា ៣). ក្រុមទទួលភ្ញៀវ និងភេសជ្ជៈ ៤). ក្រុមការងារសារព័ត៌មាន និងរៀបចំឧបករណ៍បំពងសម្លេង។ ជាចុងក្រោយឯកឧត្តមសូមផ្តាំផ្ញើរលោក លោកស្រី ត្រូវសហការគ្នា ក្នុងការរៀបចំពិធីនេះ ឲ្យដំណើរការទៅដោយជោគជ័យ។

សូមបញ្ជាក់ថាៈ ១). នៅរាត្រីថ្ងៃទី៧/១០/២០១៧ម៉ោង៧:០០នាទី បណ្តែតប្រទីបតាមដងស្ទឹងសែនត្រង់ចំណុចសួនកំពង់ក្របៅ និងបន្តដោយការបាញ់កាំជ្រួចអបអរសាទរនៅម៉ោង៧:៣០នាទី។ ២). រាត្រីថ្ងៃទី៨/១០/២០១៧ វេលាម៉ោង៧:៣០នាទី មានបាញ់កាំជ្រួចអបអរសាទរពិធីបិទបុណ្យអុំទូក។