ខេត្តស្វាយរៀង៖ លោកស្រីម៉ែនសំអនឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងលោកនាយឧត្តមសេនីយ៍ជ័យសុនតំណាងអោយអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងមន្ត្រីជំនាញស៊ីម៉ាក់និងអាជ្ញាធរខេត្តស្វាយរៀងនៅរសៀលថ្ងៃទី៣ខែតុលាឆ្នាំ២០១៧បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២១៤គ្រួសារស្នើរ
និង៨៥៦នាក់ដែលត្រូវអាជ្ញាធរជំលៀសចេញពីតំបន់គ្រោះថ្នាក់ខណះដែលមន្ត្រីជំនាញកំពុងដោះយកគ្រាប់បែកគីមី មិនទាន់ផ្ទុះដែលគេបានរកឃើញក្នុងបរិវេណវត្តគគីស្ថិតឃុំគគីស្រុកមាសហែកស្វាយរៀង។បើតាមការអោយដឹងពីលោកសាមល់អភិបាលរងស្រុករមាសហែកបានអោយដឹងថាប្រជាពលរដ្ឋដែលត្រូវជំលៀសរកកន្លែងសុវត្ថិភាពគឺមកពីរភូមិនៃឃុំគគីរស្រុករមាសហែកមាន២១៤គ្រួសារស្នើរនិង៨៥៦នាក់។ហើយអាជ្ញាធរបានយកចិត្តទុកដាក់ក្នុងការកជំរកស្នាក់នៅ
បណ្តោះអាសន្នទំរាំមន្ត្រីជំនាញដោះគ្រាប់ទាំងពីនោះចេញរួចរាល់ជាស្ថាពរ។លោកស្រីម៉ែនសំអនមាន ប្រសាសន៍ថា គ្រប់បែករបស់អាមេរិក ដែលទម្លាក់លើទឹកដីកម្ពុជា អំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ នៅសង្រ្គាមអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជារាប់ម៉ឺនគ្រាប់ហើយបានបន្សល់មកដល់បច្ចុប្បន្ននេះធ្វើឲ្យប្រជាពលរដ្ឋយើងរងទុក្ខ វេទនា ហើយដោយសារការមើលឃើញការរងទុក្ខនេះហើយបានជារាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុនសែន
ប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ។លោកស្រីបានបន្តថា ដើម្បីសិក្សាពីផែនការលម្អិតក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសការធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលប្រតិបត្តិការ ដោះបន្សាបគ្រាប់បែកគីមី និងវេចខ្ចប់ដឹកជញ្ជូនគ្រាប់បែកនោះទៅទីកន្លែងសុវត្ថិភាព គឺអាជ្ញាធរត្រូវជំលៀសប្រជាពលរដ្ឋចេញពីតំបន់នោះ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋ។ហើយសារជាតិគ្រាប់បែកគីមីរបស់អាមេរិចនេះវាមានឥទ្ធិពលរដ្ឋខ្លាំងណាស់ដែលអាចធ្វើធ្វើអោយប៉ះពាល់សុខភាពបរិស្ថានរស់នៅប្រចាំថ្ងៃជាពិសេសស្ត្រីដែលមានផ្ទៃពោះកូនក្នុងផ្ទៃកើតមកមិនគ្រប់លក្ខណះដូចជាកំបុតដៃជើងជាដើម។
សូមបញ្ជាក់ថា គ្រាប់បែកគីមីទម្លាក់ពីយន្តហោះសហរដ្ឋអាមេរិក ចំនួន ២គ្រាប់ ត្រូវបានមន្ត្រីជំនាញរបស់ស៊ីម៉ាក់រកឃើញ នៅទីតាំងវត្តគគីរ និងសាលាបឋមសិក្សាគគីរ សិ្ថតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងបានរកឃើគក្នុងខែមករាឆ្នាំ២០១៧ បន្ទាប់រកឃើញគ្រាប់បែកគីមីនោះ មន្ត្រីជំនាញស៊ីម៉ាក់បានចុះពិនិត្យទីតាំង ដោយធ្វើការហ៊ុព័ទ្ធទីតាំងគ្រាប់បែកទាំង២នោះ មិនឲ្យប្រជាពលរដ្ឋទៅជិត ឬប៉ះពាល់ឡើយ ។ គ្រាប់បែកគីមីនេះ គឺប្រភេទ Chlorobenzalmalononitrile (CS) មានទម្ងន់ប្រមាណជាង ២០០គីឡូក្រាមក្នុងមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋកប់ចោលកាលពីខែកុម្ភៈ ឆ្នាំ១៩៧០។នៅក្នុងឱកាសនោះលោកស្រីម៉ែនសំអនចែកជូនមីនិងថវិការមួយចំនួនដល់ប្រជាពលរដ្ឋផងដែរ។





































