កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជនជនពិការ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ដែលបានជួយឲ្យគាត់មានជីវិតថ្មី និងមានជីវភាពធូធារជាងមុន ដោយសារតែពីមុន រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយ និងគ្មានលទ្ធភាពសាងសង់ផ្ទះដើម្បីរស់នៅមានសមរ្យនោះឡើយ ។តែបន្ទាប់ពីសម្តេចបាន ផ្តល់ផ្ទះមួយខ្នង និងគ្រឿងឧបភោគបរិភោគ រួមទាំងបានផ្តាំផ្ញើរផ្តល់កំលាំងចិត្តពីសំណាក់មេបញ្ជាករតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើឲ្យកំរិតជីវភាពរបស់គាត់ល្អប្រសើរឡើងវិញដោយសារគុណបំណាច់របស់សម្តេច ដែលបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានថ្ងៃនេះ និងពុំអាចបំភ្លេចគុណដ៏ធំធេងនេះបានឡើយ បច្ចុប្បន្នរស់នៅភូមិព្រៃព្រាល ក ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជីវភាពរស់នៅរបស់លោកអនុសេនីយ៍ត្រី សុខ ហូ អតីតយុទ្ឋជន ពិការ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះមួយខ្នង តាមតយះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន ខេត្ត បានចុះអនុវត្តសាងសង់ផ្ទះដោយផ្ទាល់ លោក សុខ ហូ បានគោរពនូវការណែនាំផ្តាំផ្ញើររបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹក ធ្វើឲ្យជីវភាពរស់នៅរបស់គាត់ ត្រឡប់ពីខ្នងដៃមកបាតដៃ ដោយសារការតស៊ូជីវិត ដាំបន្លែ ចិញ្ចឹមមាន់រាប់រយក្បាល និងចិញ្ចឹមត្រី នៅស្រះក្រោយផ្ទះមួយកន្លែងមានត្រីឆ្ពិន ត្រីភីឡាបព្យា ជាងមួយម៉ឺនក្បាល មានដោយមិនបាច់ទិញគេ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា លោក សុខ ហូ អតីតនៅអង្គភាពកងពលលេខ៥ចាស់នាសម័រដ្ឋកម្ពុជា ក្រោយការសាងសង់ផ្ទះថ្មី ជាងមួយឆ្នាំកន្លងមកនេះ គ្រួសារជនពិការនេះ បាននាំគ្នា តស៊ូជីវិត ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំដំណាំបន្លែបង្កា ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋឯទៀត ដូចពាក្យ ចាស់លោកថា រពិសដៃផ្ទៃឆ្អែត គឺមិនខុសទេ អោយតែមានការអត់ធ្មត់ ឧស្សាព្យាយាម ផ្តល់ពេលវេលាជាមាសប្រាក់ កុំអោយពេលវេលាដ៏មានតំលៃដើរកន្លងហួសទៅដោយរៃប្រយោជន៍ ។
នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៧ ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ឋជន កម្ពុជាខេត្តកំពង់ធំនិងសហការី ក្រោយពីបញ្ចប់ការងារស្នូលក្ ុងអង្គភាព បានចុះត្រួតពិនិត្យជាថ្មីនូវជីវភាពរស់នៅរបស់អតីតយុទ្ឋជន ពិការ ហើយក្នុងឱកាសនេះយើងបានជួយឧបត្ថម្ភគាត់បន្តទៀតនូវអង្ករចំនួន៥០គីឡូក្រាម មីយើងមួយកេស ។ដោយ ប៊ុន រដ្ឋា





































