ខេត្តព្រះសីហនុៈជនជាតិចិននិងឥណ្ឌូនស៊ីចំនួន១០១នាក់ (ចិន៩៤នាក់)ក្នុងនោះមានស្រី១៩នាក់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម យន្ត មីន អភិបាលខេត្តដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក
ស្រី ចាត រស្មី ឃាត់ខ្លួនជាបន្តបន្ទាប់នៅទីតាំងចំនួន០៥ផ្សេងគ្នានៅថ្ងៃទី០៥តុលាឆ្នាំ២០១៧នេះ។
ការចុះបង្ក្រាបទីតាំងរបស់ជនជាតិ ចិន និង ជនជាតិឥណ្ឌូនេស៊ីនេះ យោងតាមប្រភពសមត្ថកិច្ចបានអោយដឹងថាពួកគេទាំងនេះ សង្ស័យជាប់ពាក់ព័ន្ធការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចក៏បានដកហូតសម្ភារៈ និងឧបករណ៍ជាច្រើនផងដែរទីតាំងទាំង៥កន្លែងនេះរួមមាន៖ទី១ ស្ថិតនៅផ្ទះជួលផ្លូវ៨១៨ ក្រុម២៧ ភូមិ៥ សង្កាត់លេខ៤។ទី២ស្ថិតនៅភូមិគ្រឹះជួល ផ្លូវ៨១៨ ក្រុម២៧ ភូមិ៥ សង្កាត់លេខ៤។ ទី៣ ស្ថិតស៊ីណូហ្គោលឌិនរ៉ូយ៉ាល់ក្នុងក្រុម៣០ ភូមិ៣ សង្កាត់លេខ៣ ។គោលដៅទី៤ ស្ថិតនៅកាស៊ីណូ ដាយមិនស៊ី ក្នុក្រុម៣០ភូមិ៣ សង្កាត់ លេខ៣និងគោលដៅទី៥ស្ថិតនៅ BSអូ១ ក្នុងក្រុម១៧
ភូមិ៣ សង្កាត់លេខ៤។ពេលនេះសមត្ថកិច្ចកំពុងសាកសួរ និនិងកសាងសំណុំរឿងនិងបន្តនីតិវិធី សូមបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តព្រះសីហនុឃើញសំបូដោយជនជាតិចិនដោយឡែកអឺរុបដែលពីមុនសំបូរឥលូវត្រូវជំនួសដោយចិនវិញ។






































