សាវុន កំពង់សោម
ខេត្តព្រះស៊ីហនុ ការបេសកកម្មនេះគឺដើម្បីចុះពិនិត្យអង្គេតវាស់វែងទីតាំងទំនាស់ជាក់ស្តែងដែលបានកើតរ៉ាំរ៉ៃយូរឆ្នាំមកហើយរវាងក្រុមប្រជាពលរដ្ឋសហគមន៏អូរខ្សាច់និង លោក ប៉ុន សារឿន អតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កូតាគណបក្សហ្វុនស៊ិនប៉ិចដែលត្រូវបានបញ្ចប់មុខតំណែងរួមទាំង លោក សុខ ងួន ដែលត្រូវបានគេស្គាល់ថាជាឧត្តមសេនីយ៏ម្នាក់ ដើម្បីរកគន្លឹះបញ្ចប់ទំនាស់និងធ្វើរបាយការណ៍គោរពជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភាបានជ្រាប។
នេះបើយោងតាមលិខិតអញ្ជើញរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី៥តុលា២១៧។គួររំលឹកថាកាលពីថ្ងៃទី៥តុលា២០១៧កន្លងទៅថ្មីៗនេះឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុចុះពិនិត្យម្តងរួចហើយដោយឯឧ អភិបាលខេត្តស្នើអោយភាគីទាំងសង្ខាងសម្របសម្រួលគ្នាតាមគោលការឈ្នះតែភាគីទំនាស់ទាំងសង្ខាងមិនព្រមដោយសំអាងហេតុផលយកត្រូវរៀងៗខ្លួនចូលរួមផង។
តែយ៉ាងណាយើងរងចាំមើលថាតើបេសកកម្មលើកទី២របស់រដ្ឋបាលខេត្តព្រះសីហនុនេះនឹងមានលទ្ធផលបែបណា? ដោយ៖វ៉ុន





































