ខេត្តស្វាយរៀង ស្វាយរៀងថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៤វេលាម៉ោង២រសៀលសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់រោទ៍បានរៀបចំបើកវគ្គ ការប្រកួតកីឡាបាល់ទាត់នៅវិទ្យាល័យស្រុកកំពង់រោទ៍ ដោយមានការឧបត្ថមពីសហភាពសហព័ន្ធស្រុកកំពង់រោទ៍ដែលមានការ សម្ភោធបើកវគ្គដោយឯកឧត្តមទុំ សារាវុធអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។ លោកស៊ាង ធារិទ្ធិប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានចូលរួមនឹងលោកស្រីសោម សេដ្ឋាអភិបាលរង ស្រុកកំពង់រោទ៍ជាភ្ញៀវកិត្តិយសនឹងលោកគ្រូអ្នកគ្រូ ព្រមទាំងមន្ត្រីជាច្រើនអ្នកទៀត។
ការបើកវគ្គប្រកួតនេះគឺបើកប្រកួតចាប់ពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៤រហូតដល់ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៤ដែលមានក្រុមកីឡាបាលល់ទាត់យុវជនចំនួន១២ក្រុមមកពីបណ្តាឃុំទាំង១១ក្នុងស្រុកកំពង់រោទ៍នឹងក្លឹបប៉ូលីសច្រកទ្វាអន្តរជាតិព្រំដែនព្រៃវល្ល៍ដែលប្រកួតតាមរូបមន្តCUPចែកជា៤ពូលគឺពូលA=3ក្រុម B=3ក្រុម C=3ក្រុម D=3ក្រុម។
ឯកឧត្តមទុំ សារាវុធបានមានមតិស្វាគមន៍ចំពោះភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស នឹងក្រុមកីឡាបាល់ទាត់ថាការ បើកការប្រកួតកីឡា បាលទាត់គឺធ្វើឡើងដើម្បីឲ្យមានសុខភាពការសប្បាយរីករាយទាំងអ្នកប្រកួតទាំងអ្នកទស្សនាហើយការ ប្រកួតនេះមានគោលបំណងឲ្យយុវជនយល់នូវតម្លៃនៃកីឡាដែលអាចជួយឲ្យយើងមានសុខភាពល្អមាំមួនការប្រកួតកីឡាគ្រាន់តែជាសីល្បះមួយដែលធ្វើឲ្យយើងមានការ
សប្បាយរីករាយតែប៉ុននោះ គឺមិនមែនឲ្យយើងយកថវិការទៅភ្នាល់ចាក់ដូចជាល្បែង ពាលានោះទេ ការប្រកួតកីឡាបាល់ទាត់នៅវិទ្យាល័យកំពង់រោទ៍នេះដែរការប្រកួតកីឡាពិភពលោកក៍ចាប់ផ្តើមដូចគ្នាដែរឯក ឧត្តមទុំ សារាវុធអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានមានប្រសាសន៍បន្ថែមទៀតថាយុវជនកម្ពុជា គួរតែមានការចាប់អារម្មណ៍ ទៅលើកីឡាឲ្យបានច្រើនថែមទៀតព្រោះកីឡានៅក្នុងប្រទេសយើងគឺកំពុងឈានទៅរកការអភិវឌ្ឍន៍ ដូចជាប្រទេសនាសកល លោកផងដែរ។
យុវជនត្រូវយលដឹងនឹងលើកកម្ពស់វិស័យផ្នែកកីឡាឲ្យកាន់តែស៊ីជម្រៅថែម ទៀតហើយវាក៍ជាឪកាសដែលយុវជនយើងអាចឈានទៅរកការប្រកួតជាលក្ខណះអន្តរជាតិទៀតផង ឯកឧត្តមបានផ្តាំផ្ញើរសូម ឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញ្ញាន ល្បែងស៊ីសងពាលា ដែលសង្គមស្អប់ខ្ពើម។ល។ចូរយកកីឡាមកជំនួសវិញតែក៍មិនមែន យកកីឡាមកដើម្បីភ្លេចការរៀនសូត្រ ឬយកកីឡាមកភ្នាល់ដាក់លុយឬទ្រព្យសម្បត្តិគ្នានោះទេកីឡាគ្រាន់តែជាល្បែងកំសាន្តនឹង ហាត់ប្រាណដល់សុខភាពតែប៉ុននោះ។