Sa Wut រតនគីរី
ខេត្តរតនគិរី៖ កម្លាំងប៉ូលិសប៉ុស្ត៍បឹងកន្សែងសហការជាមួយកម្លាំងប៉ូលិសប៉ុស្ត៍សង្កាត់កាចាញធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ធវ:លើក្មេងស្រីអាយុ៤ឆ្នាំបានសម្រេច។
ប៉ូលិសឃាត់ខ្លួនជនសង្ស័យនេះនៅវេលា
ម៉ោង៤នឹង២៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចផ្លូវបំបែកជាបួនចូលទឹកធ្លាក់អូរកាចាញ ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានប្រគល់ទៅឲ្យប៉ូលិសប៉ុស្ត៍បឹងកន្សែងចាត់ការបន្ត។
យោងតាមរបាយការណ៍ពីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យរំលោភសេពសន្ធវ:លើក្មេងស្រីនៅត្រង់ចំណុចផ្ទះឈ្មោះ អេ ពិសិដ្ឋ ស្ថិតនៅក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្មេងស្រីរងគ្រោះឈ្មោះ អ.ស.ស.ដ អាយុ៤ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យឈ្មោះ ម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៦ សេ ផ្លូវព្រះមនីវង្ស ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ។ 
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីសើុបសួរ និង បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់។ យក្ខឡោម




































