តំបន់ប្រតិបត្តិការសឹករងកំពង់ធំដង្ហែរកឋិនសាមគ្គីទៅវត្តឥន្ទកុមារ ដើម្បីរួបរួមបច្ច័យយកកសាង​ព្រះវិហារ

0

កំពង់ធំៈ    តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមូលមតិគ្នា ប្រារព្វពិធីដង្ហែរអង្គកឋិនសាមគ្គី នាំយកបច្ច័យ ពុទ្ធបរិស័ត និងសម្បុរសជន ចូលរួមចាប់មាឃផល តាមពុទ្ធសទ្ធាជ្រះថ្លែ ដើម្បីប្រមូលបច្ច័យប្រគេន ព្រះតេជ គុណប៉ែន ផានិត ព្រះគ្រូចៅអធិការវត្តឥន្ទកុមារ សម្រាប់ការសាងស់ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្ត​ឥន្ទ​កុមារ ស្ថិតនៅ ឃុំ​កំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៧។

ក្បួនដង្ហែរអង្គកឋិនសាមគ្គី ត្រូវបានដង្ហែរចេញពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឆ្ពោះទៅកាន់​វត្តឥន្ទកុមារ ក្រោមការផ្តួចផ្តើមពិធីបុណ្យ ដោយ មេបញ្ជាការតំបន ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំង​មេ​បញ្ជា​​ការ នាយទាហាន ពលទាហាន រួមទាំងលោកតា លោកយាយ សម្បុរសជនជាច្រើន បានមកចូល​រួម​យ៉ាងអធឹកអធ័ម ដើម្បីសាងកុសល់ផលបុណ្យ សម្រាប់ជាតិនេះ និងជាតិក្រោយឯទៀត ដែលជាពិធី​បុណ្យ​ ត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលជាសាសនាព្រះពុទ្ធ ប្រារព្វឡើង តៗគ្នារហូតពី​ជំនាន់​មួយទៅជំនាន់​មួយ ដែលជាទំនាមទំលាប់ប្រពៃណីខ្មែរ តាំងពីបុរាណកាលមក។

បុណ្យកឋិនទាន នាសម័យ​ពុទ្ធកាល ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​បាន​ត្រាស់​ដឹង​ថ្មី​ៗ​ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​​សង្ឃ​​ប្រើ​ប្រាស់​​តែ​សំពត់​បង្សុកូល​ គឺ​សំពត់​ឥត​ម្ចាស់ ដែល​ភិក្ខុ​រក​បាន​​ពី​ព្រៃ​ស្មសាន ឬ​ពី​គំនរ​សំរាម ប៉ុន្តែ​ក្រោយ​មក​ទើប​ទ្រង់​អនុញ្ញាត​​ឲ្យ​ភិក្ខុ​អាច​ប្រើ​ប្រាស់​គហបតី​ចីវរ​ គឺ​សំពត់​មាន​ម្ចាស់​ ដែល​ភិក្ខុ​បាន​​មក​ដោយ​សារ​គេ​ប្រគេន​​ ចាប់​ពី​ពេល​នេះ​​ហើយ​ ដែល​កឋិន​ទាន​ចាប់​ផ្ដើម​មាន​កំណើត​ឡើង​ កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានមក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក បើ​ខុសពី​សម័យកាល​នេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច​ហៅថា កឋិនទានបានដែរ ព្រោះ​ធ្វើ​ខុស​កាល​ទាន មិន​ចំ​សម័យ មួយខែ​ចុងវស្សា​ន្ត​រដូវ​នេះ ពោលគឺ​មិនត្រូវ​ តាម​ពុទ្ធានុញ្ញាត ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិន​ចូលបាន​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត ត្រូវមាន​ភិក្ខុ ១​អង្គ​ដែរ ហើយ​ដែល​បាន​ចាំ​វស្សា អស់​៣​ខែ បាន​ត្រឹមត្រូវ ទើប​អាច​ហែ​កឋិន​ចូល​បាន​។​

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថាដោយប្រទេសមានសន្តិភាព មានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋប្រុសស្រីសប្បាយនឹងការធ្វើបុណ្យកឋិនទាន រួមទាំងពិធីបុណ្យផ្សេងៗ ដែលជាទំនាមទំលាប់ របស់ដូនតា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនា រស់រវើក និងបានដើរទទឹមគ្នារវាង ពុទ្ធចក្រ និងអាណាចក្រ មិនតែប៉ុណ្ណោះ ក្នុងអំឡុងសម្តេចតេជោ ដឹកនាំបានធ្វើ រីកចំរើនយ៉ាងឆាប់រហ័ស ដូចជាវត្ត​អារាម អាស្រម និងទីកន្លែងបូជាស្ការៈផ្សេងៗ ទោះជានៅចំណាត់មាត់ញក ក៏ដោយក៏មានវត្ត មានព្រះវិហារ​ដែរ ជាក់ស្តែងក្នុងថ្ងៃនេះ បានដឹកនាំកឋិនសាមគ្គីរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូល​រួមជាង៣០កឋិនទាន ហើយបានរួបរួមបច្ច័យព្រគេនព្រះគ្រូចៅអធិការ ប៉ែន ផានិត ចំនួន១៨,៥៨០,០០០ រៀល សម្រាប់ការសាងសង់ ព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តឥន្ទកុមារ ។

ដោយ  ប៊ុន  រដ្ឋា