វេទិការថ្នាក់ភូមិភាគ រវាងសមាជិកប្រឹទ្ធសភា ប្រចាំបណ្ឌលភូមិភាគទី៥ជាមួយក្រុមព្រឹក្សាឃុំសង្កាត់ ស្តីពីការ ពង្រឹង សមត្តភាព ក្រុមព្រឹក្សាឃុំសង្គាត់ អាណត្តិទី៤

0

ខេត្តកែប ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំ សាលា ខេត្ត កែប ក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគ៥ រៀបចំវេទិការ ថ្នាក់ភូមិភាគ ស្ដីពីការពង្រឹង សមភាព ក្រុមប្រឹក្សាឃំុ សង្កាត់ អាណត្តិទី០៤ ដែល​មា​នកា​រ​ចូលរួម ពីក្រុមប្រឹក្សាឃុំ សង្កាត់​ ខេត្តចំនួនបី​​ (កែប​​​​​ កំពត តាកែវ) សរុបចំនួន​ ៣០៨នាក់។

ក្រោមអធិបតីភាព ឯកឧត្ដម អ្នកឧកញ៉្ញា បណ្ឌិត ម៉ុង រិទ្ធី ប្រធាន គណៈ​កម្មាការទី៣ នៃព្រឹទ្ធសភា និងជាអនុប្រធាន ក្រុម សមាជិកព្រឹទ្ធសភា ប្រចាំមណ្ឌលភូមិភាគទី៥ ៕នៅក្នុងឱកាសនេះ ឯ.ឩ កែន សត្ថា អភិបាល ខេត្ត កែប បានសម្តែង នូវមនោសញ្ចេតនា គោរពស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ឯកឩត្តម អ្នកឩកញ៉ា បណ្ឌិត ប្រធានគណៈប្រត្តិភូគណៈកម្មការទី៣ព្រឹទ្ធសភា និងឯកឩត្តម លោកជុំទាវ សមាជិក សមាជិការ ព្រឹទ្ធសភា បណ្ឌលភូូមិភាគទី៥ ព្រមទាំង ឯកឩត្តម លោកជុំទាវ តំណាងរដ្ធបាល ខេត្ត តាកែវ កំពត និងភ្ញៀវកិត្តិយស ទាំងអស់ ដែលបានអញ្ជេីញ ចូលរួមក្នុងអង្គពិធី វេទិការ ដ៍មានសារៈសំខាន់នាពេលនេះ។

ឯកឩត្តម អភិបាលខេត្ត អោយដឹងទៀតថា ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បច្ចុប្បន្ន ខេត្ត បានការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពសាធារណៈ ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មេីសនានា ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលមក លំហែកាយ នៅក្នុងខេត្ត ទាំងលេីដីគោគ បណ្តាលកោះ និងលំហសមុទ្រ ពិសេសកិច្ចការងារ ការពារបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សាឃុំសង្កាត់ អាណាត្តិទី៤ ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព បានល្អប្រសេីរ។

ចំណែក អំពីកាងារ អភិវឌ្ឍន៍ និងកែលម្អ សោភណ័ភាព ឯកឩត្តម មានប្រសាសន៍ថា នៅក្នុងសម័យសង្គ្រាម ជាងពីទស្សវត្សរ៍ ពិសេស ក្នុងរបប ប្រល័យ ពូជសាសន៍ ប៉ុលពត ខេត្តកែប ក៍ដូចជាខេត្ត ទូទាំងប្រទេសដែរ ត្រូវបានទទួលនៅ គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ទាំងធន់ធានមនុស្ស និងហេដ្ឋារចនាសម្ពន្ធ័សងគមជាតិ។

ទីប្រជុំជនក្រុងកែប បានបន្សល់ទុកនូវស្លាកស្នាម នៃសំណង់និងអាគាបាក់បែក ដីឡូមិនប្រេីប្រាស់ ពោពេញដោយព្រៃដុះទ្រប់ទ្រុល មានសភាពស្ងៀវស្ងាត់ គួអោយស្រងេះ ស្រងោចក្រៃលែង ក៍ប៉ុន្តែក្រោមការដឹកនាំ ដ៍ត្រឹមត្រូវ របស់ សម្តេច តេជោហ៑ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រ កម្ពុជា ក៍ដូចជា អ្នកដឹកនាំ រដ្ឋបាលខេត្ត ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វេីអោយ ខេត្តកែប មានការប្រែប្រួល រីកចម្រេីនលេីគ្រប់ វិស័យ និងទទួលនៅកិត្យានុភាព ល្បីល្បាញ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់និងអន្តរជាតិ ។

ក្នុងនោះផ្អែកលេីចក្ខុវិស័យ ដឹកនាំនិងគ្រប់ខណ្ឌ័ អភិវឌ្ឍន៍ខេត្ត ហេីយរដ្ឋបាលខេត្ត កែប បានខិតខំកសាង ស្តានិងជួសជុល សាឡេីងវិញ នៅហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសង្គម ទាំងរូ បវន័ និងអរូ បវន្ត័ ក្នុងខេត្ត ក្នុងក្រុង ស្រុក និងមូលដ្ឋាន ឃុំសង្កាត់នីមួយយ៉ាងសកម្ម និបានកសាង សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ និងជីវភាពរសនៅ របស់បងប្អូនប្រជាពលរដ្ឋ សម្រេចបាន នៅសមិផលយ៉ាងច្រេីន ព្រមទាំងពង្រឹង ការអនុវត្តន៍ គោលនយោបាយ យុត្តសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ និងកម្មវិធីកំណែ ទម្រង់ ដ៍សីុជម្រៅ របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលជាវិជ្ជមាន។