ព្រះវិហារ៖ ទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំពិភាក្សា និងដាក់ផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ពិធីនេះ ក៍មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ និងសមាជិកសមាជិកា បក្សប្រជាជនកម្ពុជាភូមិ ឃុំទាំង៨ ក្នុងស្រុកជាំក្សាន្ត សរុប២០០នាក់ ។
ក្រោយពីបានស្តាប់នូវមត្តិស្វាគមន៍របស់ លោកជា គឹមសេង ប្រធានគណះកម្មាធិការបក្សស្រុក និងរបាយការណ៍លើកឡើងរបស់ប្រធានស្នាក់ការបក្សឃុំទាំង៨ ជូនអង្គប្រជុំដើម្បីបានជ្រាបពីសកម្មភាពការងារ ដែលបានអនុវត្តកន្លងមក របស់គណៈបក្សឃុំ ក៍ដូចជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ បានបញ្ចប់ ។
ឯកឧត្ត ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក បានធ្វើវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនប្រធាន អនុប្រធាន រួមទាំងសមាជិកសមាជិកាបក្ស ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសការជឿជាក់របស់បងប្អូនប្រជាពលរដ្ឋ មកលើការដឹកនាំរបស់គណៈប្រជាជនកម្ពុជាពីមួយអាណាត់ ទៅកាន់មួយអាណាត់ ។
ឯកឧត្តមក៍បានបញ្ជាក់បន្ថែមផងដែរថា ការកើនឡើងឬធ្លាក់ចុះនូវសម្លេងឆ្នោះនោះ គឺវាឋិតនៅលើកការដឹកនាំ របស់បងប្អូនជាថ្នាក់ដឹកនាំពីភូមិ រហូតដល់ ស្រុក វាមិនមែនឋិតនៅលើកការចុះជួយ របស់ប្រធានក្រុមការងារ ចុះជួយស្រុក ឬប្រធានក្រុមការងារចុះជួយឃុំនោះទេ ព្រោះថាការលំ និងតម្រូវការរបស់ប្រជាពលរដ្ឋ គឺមានតែអាជ្ញាធរភូមិ ឃុំ នៅក្នុងមូលដ្ឋាននិមួយៗ ទើបដឹងពិតប្រាកត ពិសេសលោកមេបក្សស្រុក លោកមេបក្សឃុំត្រូវយកចិត្តទុកដាក់ដល់ពលរដ្ឋដែលជាសមាជិកគណៈបក្សប្រជាជនដើម្បីពង្រឹកការងារនៅមូលដ្ឋានភូមិ ឃុំរបស់យើង ។ 
ឯកឧត្តមបានបន្តថា គណះបក្សប្រជាជនកម្ពុជាក្រោមការ ដឹកនាំរបស់សម្តេចតេជោ មិនទុកអោយប្រជាពលរដ្ឋជួបការលំបាក និងមិនទុកអោយប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្តរាយ តាមរយះការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរាដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងដោយការ បោះឆ្នោតបាននោះទេ ។ ជាចុងក្រោយឯកឧត្តមក៍បានជួយឧបត្ថម្ភ នូវថវិការដល់ឃុំទាំង៨ ដើម្បីការពន្លឿនក្នុងការធ្វើនៅសៀវភៅបញ្ជីឈ្មោះបក្ស ជូនបងប្អូនសមាជិកសមាជិកាបក្ស ដោយក្នុងមួយឃុំទទួលបានថវិការ ចំនួន៣០០០០០០រៀល (បីលានរៀល) ៕ សួនលីណា





































