សាំង សារ៉ាវី:
ខេត្តតាកែវ ៖ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ក្បួនប្រឆាំងបាតុកម្មរយៈពេល២សប្តាហ៍រួចមក នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្ត បានឆ្លៀតពេលដ៏មមាញឹកដើម្បីធ្វើការសំណេះសំណាលជាមួយមន្ត្រីនគរបាល
ចំនួន១០០នាក់ ដែលបានចូលរួមហ្វឹកហាត់ ក៏ដូចជាការចែករំលែកបទពិសោធន៍នានា សម្រាប់ឱ្យមន្រ្តីនគរបាលទាំងអស់យកទៅអនុវត្តនៅមូលដ្ឋានដែលខ្លួនបម្រើ
ការងារ ជាពិសេសត្រូវប្តេជ្ញាអនុវត្តនូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ មុនពេលត្រលប់ទៅបម្រើការងារនៅអង្គភាពរៀងៗខ្លួនវិញ ។ ក្នុងឱកាសនោះ លោកស្នងការ ក៏បានចែកជូនដល់មន្ត្រីនគរបាលទាំង១០០នាក់ ក្នុងមួយនាក់ទទួលបានមួកសុវត្ថិភាពចំនួន០១ សរុប១០០មួក និងផ្តល់ជូនកម្លាំងអន្តាគមន៍ ចំនួន១០នាក់ នូវវិទ្យុទាក់ទងចំនួន១០គ្រឿងដើម្បីសម្រួលដល់ការបំពេញភារកិច្ចប្រចាំថ្ងៃ និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមផងដែរ ។






































