ខេត្តកែប តំណាង ក្រុមនិស្សិតនិងនិស្សិតជ័យលាភីដែលបានសិក្សានៅ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)មកពីរាជធានីភ្នំពេញ និងសាខាតាមបណ្ដា ខេត្តចំនួន៦មានចំនួន ប្រមាណ៣០០នាក់ក្នុងចំណោមនិស្សិតជ័យលាភី ចំនួន៥៨០៨នាក់ ។ ក្រោយពីទើបបានទទួលសញ្ញាបត្រដែលបានប្រព្រឹត្តទៅក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី០៩ខែតុលាឆ្នាំ២០១៧នេះ។ តំណាងក្រុមនិស្សិតទាំងអស់នោះ និងបុគ្គលិកសាស្ត្រាចារ្យ បានដាក់ចេញនូវកម្មវិធីដើម្បីធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៧មកកាន់ទឹកដីខេត្តចំនួនបី នៅជាប់តំបន់ឆ្នេរសមុទ្រគឺខេត្តកំពត កែបនិងខេត្តព្រះសីហនុ។
ជាមួយឱកាសនោះដែរ ដើម្បីផ្សារភ្ជាប់ ភ្នាត់គំនិតនឹងការអនុវត្តជាក់ស្ដែង ក្នុងគោបំណង អោយយុវជនចេះស្រឡាញ់ដើមឈើ ក៏ដូចជាសោភណភាពបរិស្ថាន ដែលមានទំនាក់ទំនងជាមួយវិស័យទេសចរណ៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជា(មាសបៃតង)ក្នុងតួនាទីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាការរស់នៅប្រកបដោយនិរន្តរភាពចំពោះជីវិតមនុស្សនិងសត្វ។
ឯកឧត្តមបណ្ឌិត ស្ដើង សុខុម ស្ថាបនិក និងជាសាកវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា(CUS) ក៏បានចូលរួមដាំកូនឈើគគីជាមួយក្រុមនិស្សិត ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ស្ពានក្បាលរមាសឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត។ ឯកឧត្តមស្ដើង សុខុម បានមានប្រសាសន៍បញ្ជាក់អោយដឹងពីគោលបំណង សំខាន់ៗសម្រាប់ទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ (CUS)ប្រចាំឆ្នាំ២០១៧ នេះគឺ ចង់បណ្ដុះទស្សនៈនិស្សិតអោយមានការផ្សារភ្ជាប់នឹងវប្បធម៌ បរិស្ថានសង្គមនិងទេសចរណ៍និងចង់ពន្យល់ទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃរវាងនិស្សិតដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ ជាមួយនិងសកលវិទ្យាល័យ ព្រមទាំងបណ្ដុះគំនិតអោយចេះស្រឡាញ់ធម្មជាតិពិសេសសម្រាប់ក្មួយៗដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានបង្កើតភាពស្និទ្ធស្នាលរវាងនិស្សិតនិងនិងនិស្សិតព្រមទាំងបានស្វែងយល់បទបិសោធន៍កាន់តែច្បាស់នៃការសិក្សានិងបានស្គាល់ពីទិដ្ឋភាពជាក់ស្ដែងនៃវប្បធម៌ដ៏ល្អរបស់ដូនតាខ្មែរបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោមផងដែរ។
គួរបញ្ជាក់ដែរថា៖សាកលវិទ្យាល័យ(CUS) បានដើរតួនាទីក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា មានការវិវត្តរីកចម្រើនគួរអោយប្រសើរប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានកំណើតនិស្សិតជាងបីម៉ឺននាក់ ឆ្លើយតបបានទាំងគុណភាព សមត្ថភាព និងលក្ខណៈសម្បត្តិល្អ។បច្ចុប្បន្នបានធ្វើសហប្រតិបត្តិការចុះអនុស្សរណៈ យោគយល់ (MOU )ជាមួយស្ថាប័ន ក្រុមហ៊ុន អង្គការជាង៥០០ ដើម្បីបង្កលក្ខណៈអោយនិស្សិតចុះកម្មសិក្សា ហាត់ការងារ រកការងារធ្វើ ការបង្កើតមុខរបររបស់និស្សិតក្រោយបញ្ចប់ការសិក្សារបស់ខ្លួនបានយ៉ាងច្រើននាក់ទៀតផង។




































