រដ្ថបាលខែត្តកែបផ្សព្វផ្សាយលិខិតបទដ្ថានស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ

0

ខេត្តកែប:រដ្ថបាលខែត្តកែបបើកសិក្ខាសាលាផ្សព្វផ្សាយនិងដាក់អោយអនុវត្តអនុក្រិតនិងលិខិតបទដ្ថានស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយនិងការបង្កើតការិយាល័យប្រជាពលរដ្ថនៅរដ្ថបាលថ្នាក់ក្តោមជាតិ ពិធីបើកសិក្ខាសាលានេះធ្វេី េឡីងនៅវេលាមោ៉ង៧កន្លះព្្រិកថ្ងៃទី១០ខែតុលា២០១៧នៅសាលប្រជំុតូចសាលាខេត្តកែប ក្រោមអធិបត្តីភាពឯកឧត្តម ទេព , យុទ្ធីអភិបាលរងខែត្តតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ,កែនសត្ថាអភិបាលខេត្តកែប

ក្នុងពិធីនេះដោយមានវត្តមានចូលរួមអំពីឯកឧត្តមលោកជំុទាវអស់លោកលោកស្រីជាមន្រី្តជំុវិញខេត្តថ្នាក់ក្រុងស្រុក អង្កាមិនមែនរដ្ថាភិបាលដែលធ្វេីសកម្មភាពក្នុងភូមិសាស្តខេត្តក្រុមព្រិក្សាឃំុសង្កាត់ សរុបចំនួន១៤៥នាក់
ឯកឧត្ត ,សំ , សារីន ប្រធានក្រុមព្រិក្សាខេត្តបានមានប្រសាស៍ថាៈ បន្ទាប់ពីបានទទួលការណែនាំអំពីក្រសួងមហាផ្ទៃរដ្ថបាលខេត្តកែបបានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយនិងដាក់អោយអនុវត្តនៅអនុក្រិតនិងលិខិតបទដ្ថននាៗពាក់ព័ន្ដនិងការបង្កើតយន្តការច្រកចេញចូលតែមួយ​ សម្រាប់ការផ្តល់សេវារដ្ថបាលនឹងការបង្កើតការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួលនិងសម្របសម្រួលដោះស្រាយបណ្តិងតវា៉នាៗរបស់ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រមជាតិដែលជាក្របខណ្ឌគតិយុត្តនិងជាឯកសារបច្ចេកទេសដ៍មានសារៈសំខាន់ក្នុងការួមចំណែកសំរេចបាននូវចក្ខវិស័យនៃគោលនយោបាយប្តល់សេវាសាធារណះរបស់រាជរដ្ឋាភិបាលក្នុងការលេីកកំពស់ប្រសិទី្ធភាពនិងគុណភានៃការផ្តល់សេវារដ្ឋបាលអោយកាន់តែល្អប្រសេីរឡេីងជូនប្រជាពលរដ្ដ។

ឯកឧត្តមទេព , យុទ្ធី អភិបាលរងខេត្ត មានប្រសាស៍ក្នុងឱកាសបិទសិកា្ខសាលានោះថាៈ គោលការនិងចំណុចគន្លឹះសំខាន់ៗមួយចំនួនដែលរដដ្ថបាលថ្មាក់ក្រោមជាតិត្រូវយកចិត្តទុក្ខដាក់និងចាត់វិធានការអនុវត្តក្រោយពីសិក្ខាសាលា ផ្សព្វផ្សាយនិងដាក់អោយអោយអនុវត្តអនុក្រិត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធទាំងនេះដូចខាងក្រោមៈទីមួយ ,ការៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្តរដ្ឋបាលខេត្តត្រូវរៀបចំផែនការលំអិតសម្រាប់អនុវត្តអនុក្រិត្យនិងលិខិតបទដ្ឋានទាំងនេះដោយត្រូវផ្អែកទៅតាមសកម្មភាពសំខាន់ៗដែលបានបង្ហាញនៅក្នុងសិក្ខាសាលា នេះទីពីរ , ការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលស្រុក ឃំុសង្កាត់រដ្ថបាលខេត្តត្តូវធ្វេីការផ្សព្វផ្សាយនៅអនុក្រិត្យនិងលិខិតបទដ្ឋានពាក់ព័ន្ធនិងការបង្កេីតយន្តការទាំងពីរនេះទីបី , ការរៀបចំបង្កីតការិយាល័យប្រជាពលរដ្ដនៅរដ្ដបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់រដ្ដបាលខេត្តនិស្រុកត្រូវរៀបចំទីកន្លែងឧប្បករណ៍សម្ភារៈនិងបុគ្គលិកបំពេញការងារអោយបានសមស្របតាមសមត្ថភាពនិងលក្ខណះសម្បត្តិការិយាល័យប្រជាពលរដ្ដ។ចំពោះការៀបចំបោះឆ្នោតជ្រេីសរេីសប្រធានអនុប្រធានការិយាល័យប្រជាពលរដ្ដនៅរដ្ដបាលខេត្តត្រូវអនុវត្តអោយស្របតាមគោលការណែរនាំនិងនិតិវីធីកំណត់ប្រកបដោយតម្លាភាពនិងមានការទទួលខុសត្រូវខ្ពស់។