Neang:
(ខេត្តស្វាយរៀង៖ចាប់តាំងពីថ្ងៃទី៥ខែតុលាឆ្នាំ២០១៧នេះរហូតមកដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៧នេះអាជ្ញាធរជាតិអាវុធគីមីនិងមន្ត្រីសុីម៉ាកបានរុករកឃើញគ្រាប់បែកចំនួន១៤គ្រាប់ផ្សេងទៀតក្រោយពីពេលប្រតិបត្តិការរុករកគ្រាប់បែកគីមីនិងរំដោះគ្រាប់បែកគីមីដែលបន្សល់ទុកតាំងពីទស្សវត្តទី៧០ដោយទម្លាក់ពីយន្តហោះរបស់
កងទ័ពអាមេរិកមកលើទឹកដីប្រទេសកម្ពជា។បើយោងតាមលោក សួរ សាមុល អភិបាលរងស្រុករមាសហែកបានឲ្យដឹងនៅរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៧នេះថា៖ចាប់តាំងពីប្រតិបត្តិការរុករកគ្រាប់បែកគីមីពីថ្ងៃទី២ខែតុលាកន្លងទៅនេះរហូតពេលនេះគ្រាប់បែកចំនួន១៤គ្រាប់ផ្សេងទៀតត្រូវបានរុករកឃើញជាបន្តបន្ទាប់។





































