ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើដោយលោកស្នងការរង និង ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជេីញគោរពវិញ្ញាណខ័ណ្ឌសពលោក គី ហាក់ អតីតជាស្នងការរងនគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១០ -តុលា-២០១៧ ស្ថិតនៅក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
ក្នុងឱកាសចូលរួមរំលែកទុក្ខនោះដែរលោកស្នងការ បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន៦០០.០០០រៀល ថវិកាលោកស្នងការរង ព្រមទាំងមន្រ្តីក្រោមឱវាទនៃស្នងការដ្ឋាននគរបាលខេត្ត និងថវិការបស់អធិការដ្ឋាននគរបាល ស្រុក ក្រុង ចំនួន១.៤៧០.០០០រៀល និង៥០$ ប្រគល់ជូនដល់ក្រុមគ្រួសារសព ។
នៅក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្ត ក៏បានសំដែងនូវការសោកស្តាយចំពោះក្រុមគ្រួសារសពដែលបានបាត់បង់ឪពុកដ៏ល្អដែលកន្លងមកខិតខំបំពេញភារកិច្ច បំរើជាតិមាតុភូមិ រហូតទាល់តែទទួលមរណ:ភាព៕





































