ឧតត្តមសេនីយ៍ សោម ស៊ុន បំពាក់ខោអាវដល់ប្រជាការពារ៧រូបដើម្បីគាំទ្រសកម្មភាពការពារសន្តិសុខភូមិ

0

កំពង់ធំៈ ឧតត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពាក់ខោអាវដល់ ប្រជាពលការពារចំនួន៧ នាក់ ដែលត្រូវបានបំពេញសិទ្ធិជាកងកម្លាំងស្ម័គ្រចិត្តការពារភូមិ និងជាកម្លាំង ពិសេសសម្រាប់ជាសេនាធិការឲ្យសមត្ថកិច្ច ដើម្បីរួមសហការ ការពារសន្តិសុខនៅតាមមូលដ្ឋាន និងការ​ជួយសម្រួសចារចរណ៍ រួមទាំងហេតុការណ៍ផ្សេងៗ រាល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យនានា។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានកោតសរសើរ នឹងវាយតំលៃខ្ពស់ ចំពោះទឹកចិត្តរបស់យុទ្ធជន ដែលស្រឡាញ់សន្តិសុខ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយបានលះបង់ពេលវេលា និងសេចក្តីសុខ របស់ខ្លួន ស្ម័គ្រចិត្តចូលជាប្រជាការពារភូមិ ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល សហការជាមួយកង​កម្លាំងសមត្ថកិច្ច ចូលរួមគោរពតាមគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច ដើម្បី​លុបបំបាត់​ចោលចោរលួច ចោរប្លន់ និងការចែកចាយ ជួញដូរគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗ ដែលមានស្មារតី ខ្ពស់ក្នុងការការពារសន្តិសុខ ពិធី​បំពាក់​ឯកសណ្ឋាន​ជូន​ប្រជាការពារ ស្ថិតនៅ​ភូមិ​ក្រវ៉ា​ ឃុំ​ក្រវ៉ា​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ និង​ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩ចំណុច​ នាព្រិកថ្ងៃទី​១២ខែ​តុលា​ឆ្នាំ​២០១៧​ ។

ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរនូវចំនុខសំខាន់ៗ ដែលប្រជាការពារមាន មានសិទ្ធិក្នុងការសម្រេចចិត្តអនុវត្ត ការចៀសវាងផលប៉ះពាល់ហួសដែលសមត្ថកិច្ចរបស់ខ្លួន ដូចជា ប្រជា​ការពារពុំមានសិទ្ធិក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទី២ មិនត្រូវសំឡុតគំរាមគំហែង ឬកាក់ ខាំងមនុស្ស កាក់មធ្យោបាយដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ទី៣ មិនត្រូវពាក់ស្លាកសញ្ញាគ្រប់ប្រភេទ ឬ​ឯកសណ្ឋានជាកងកម្លាំងប្រដាប់អាវុធ ដែលនាំឲ្យមហាជនមានការភាន់ច្រឡំ ពុំមានសិទ្ធសម្រេចចូល ចាប់បុគ្គលណា ដែលគ្មានសកម្មភាពបទល្មើសជាក់ស្តែង មិនត្រូវយកតួនាទីជាប្រជាការពារទៅកាង​បទល្មើសនានានោះទេ ។ល។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ពីតួនាទីដែលត្រូវបានអនុញ្ញាតិ ទី១ ករណីបទល្មើសជាក់ស្តែងមានសិទ្ធ​ចាប់បញ្ជូនឲ្យសមត្ថកិច្ចជាបន្ទាន់ ទី២ មានសិទ្ធិជួយសម្រួលការកកស្ទះ ឬធ្វើចរាចរណ៍ ជួយដល់ប្រជាពល​រដ្ឋក្នុងពិធីផ្សេងៗ ជួយដាស់ទឿននិងចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ សហការជាមួយសមត្ថ​កិច្ច ការពារទប់ស្កាត់ បញ្ហាចោរលួច ចោរប្លន់ និងការជួញដូរ ចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋាន និងជា គំរូល្អសម្រាប់ប្រជាពលរដ្ឋ ។

ដោយ  ប៊ុន  រដ្ឋា