ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាននិងកសិកម្ម

0

ព្រះវិហារ៖    ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយរង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ព្រមទាំងប្រតិភូអបដំណើរជាច្រើន អញ្ជើញជាអធិបតីក្នុងពិធីបទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន និងកសិកម្ម របស់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដោយមានសិក្ខាកាមចូលរួមចំនួន១៦០នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុ ប៊ុនធឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន និងកសិកម្ម មានកម្មសិក្សាការីសរុបចំនួន១៦៨នាក់ ក្នុងនោះគ្រូយោធាចារ្យចំនួន៨នាក់ សិក្សារយះពេល៣ខែ ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៤ ខែកក្តដា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មុខវិជ្ជារួមមាន៖ ស្ថានភាពភូមិសាស្ត្រ និងអាកាសធាតុ វិធីបណ្តុះផ្សិតចំបើង វិធីបណ្តុះផ្សិតខ្ជ វិធីផលិតជីEM វិធីផលិតជីធម្មជាតិសរីរាង ការពង្រឹង និងបង្កាត់ពូជដំណាំ សេចកិច្ចគ្រួសារក្នុងជីវភាពរស់នៅរបស់កសិករ ដាំដំណាំគ្រប់ប្រភេទ ទម្រង់អាជីវកម្ម វិធីចិញ្ជឹមត្រី ការប្រើប្រាស់ជីEM និងសរីរាង អភិបាលកិច្ចល្អ ភាពជា អ្នកដឹកនាំ និងគ្រប់គ្រង អនុវត្តលើទីលាន និងត្រួតពិនិត្យមេរៀនបញ្ចប់វគ្គ ។ ឯកឧត្តមបានបន្តថា ក្រោយពីសិក្សាអស់រយះពេល៣ខែ សិក្ឋាកាមដែលទទួលបាននិតេសល្អចំនួន៣២នាក់ ស្មើនិង១៥% ល្អបង្គួរ៤០នាក់ ស្មើនិង២០% និងមធ្យមចំនួន៨៨នាក់ ស្មើនិង៦៥% ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយរង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ មានមត្តិសំណេះសំណាល ហើយនិងធ្វើការវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ក៍ដូចជាក្រុមគ្រូយោធាចារ្យទាំងអស់ ដែលខិតខំបង្ហាត់បង្ហាញដល់ប្អូនៗតាំងពីដំណើរការបើកវគ្គ រហូតដល់ថ្ងៃបញ្ចប់ហើយទទួលបានលិទ្ធផលល្អប្រសើរ ។ ឯកឧត្តមបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺជាវគ្គទី១៩ហើយ ដែលក្រុមគ្រូយើងទាំងអស់បានធ្វើការបណ្តុះបណ្តាលទៅដល់នាយ និងពលទាហាន ក្នុងជួរកងយោធពលខេមរៈភូមិន្ភ ហើយធនធានទាំងអស់នេះបានរួមផ្តុំនៅគ្រប់ទីកន្លែងក្នុងជួរកងយោធពលខេមរៈភូមិន្ភ និងមួយចំណែកក៍បានចាកចេញទៅក្នុងភាពជាអ្នក និវត្តជន និងភាពជាអតីតយុទ្ធជនផងដែរ ។ ឯកឧត្តមសង្ឃឹមថាក្រោយពីបានបញ្ចប់វគ្គនេះទៅ នាយនិងពលទាហានរបស់យើង និងយកការចេះដឹងនេះទៅអនុវត្ត សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងសង្គមគ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការលើកំពស់គុណភាពនៃក្រុមគ្រួសារនិមួយៗ កាន់តែល្អប្រសើរ ឡើង៕ អត្ថបទសួនលីណា