តាកែវ៖ លោកអនុសេនីយ៍ឯក ផេង ម៉ានីត ជាអតិតមន្ត្រីនគរបាល ត្រូវបានសមត្ថកិច្ច វាយខ្នោះចាប់ឡើងលើឡាន មូលហេតុដែលលោក ស័ក្ក៣មួយនេះ បានបោកលុយពីប្រជាពលរដ្ឋ ចំនួន៧ម៉ឺនដុល្លា ហើយបានហើយបានរត់គេច ខ្លួនអស់រយះពេល ២ឆ្នាំ ត្រូវបានតុលាការខេត្តតាកែវបង្គាប់ឲ្យឃុំខ្លួន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានហើយ។
ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួន និងបានបញ្ជូលភ្លាមៗទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី១២ម្សិលមិញ ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានលោក អឿង វណ្ណា អនុប្រធានតុលាការខេត្តតាកែវ អនុញ្ញាតឲ្យនៅក្រៅឃុំបន្ទាប់ពីការសួរនាំចប់។
សូមបញ្ជាក់ថា អតិតមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯក ផេង ម៉ានីត បានឆបោកប្រាក់ពីឈ្មោះ ជា វិបុល ដោយយកប្រាក់ជាង៧ម៉ឺនដុល្លារ ទៅទិញដីនៅភូមិឬស្សីមួយគុម្ព ភូមិអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីកំឡុងខែឧសភា ឆ្នាំ២០១៥។ បន្ទាប់ពីទទួលប្រាក់រូច ឈ្មោះ ផេង ម៉ានីត ក៏គេចខ្លួនបាត់រហូត ហើយជនរងគ្រោះឈ្មោះ ជា វិបុល បានយកភស្តុតាងទាំងអស់ទៅដាក់ ពាក្យបណ្តឹងនៅតុលាការខេត្តតាកែវ។
បន្ទាប់មកតុលាការខេត្តក៏បានសម្រេចឲ្យឃុំខ្លួនឈ្មោះ ផេង ម៉ានីត តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែតុលា នេះក្រោយពីចាប់ខ្លួនជនល្មើសបានមួយថ្ងៃលោក អឿង វណ្ណា ជាអនុប្រធានតុលាការខេត្ត បានអនុញ្ញាតឲ្យនៅក្រៅឃុំ។ ការសម្រេចបែបនេះ ធ្វើឲ្យជនរងគ្រោះមិនសុខចិត្ត និងអំពាវនាវឲ្យ លោកចៅក្រម ចាត់ការតាមច្បាប់ចំពោះជនល្មើស។
ទោះបីជាការអនុញ្ញាតឲ្យជនសង្ស័យក្នុងករណីឆបោកនេះនៅក្រៅឃុំជាហេតុធ្វេីជនរងគ្រោះមិនសុខចិត្តយ៉ាងណាកដោយ ក៏យេីងមិនអាចសនិ្នដ្ឋានបានថាជា កណីផ្ទុយនិងច្បាប់នោះទេ ដោយក្រែងករណីនេះ ជានីតិវិធីរបស់តុលាការ៕ 




































