ស៊យជាន់ស៊យ ចោរលួចការបូបលុយអត់ទាំងលុយថែមជាប់ខ្នោះទៀត
កំពង់ធំ=ចោរម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួប ខណៈពេលដែលបានធ្វើសកម្មភាព លួចកាបូបលុយពីប្រជាពលរដ្ឋម្នាក់ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំកាល វេលាម៉ោង ៣និង៣០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចក្នុងមន្ទីរពេទ្យ បែរជាការបូបគ្មានលុយ ហើយជាប់ខ្នោះសមត្ថកិច្ចក្រុងស្ទឹងសែន ស្ថិតនៅ ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក វរៈសេនីយ៍ ញែម ឈុន លី អធិការក្រុងស្ទឹងសែន បានអោយដឹងថា មានបុរសម្នាក់បានធ្វើសកម្មភាព លួចកាបូបលុយពី អ្នកជំងឺដែលទៅសម្រាកក្នុងមន្ទីរពេទ្យ ហើយបានព្យាយាមលួចទ្រព្យសម្បត្រហូតបានសម្រេច ដែលត្រូវបានគេស្កាល់ជនសង្ស័យឈ្មោះ ឈន.តុលា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្រោយពីជនសង្ស័យបានលួចទ្រព្យសម្បត្តិអ្នកដទៃ ក៏មានអារម្មណ៍សប្បាយចិត្ត តែប៉ះចំថ្ងៃស៊យជានស៊យ ពេលបើកមើលក្នុងកាបូប ពុំប្រទះឃើញមានលុយ សូម្បីតែមួយរយ គឺក្នុងនោះមានតែស្លាម្លូសម្រាប់ជូនអ្នកជំងឺ និង ទូរស័ព្ទដៃចំនួន ០២គ្រឿង-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០២សន្លឹក ត្រូវសមត្ថកិច្ចបានឃាត់ខ្លួន រួមទាំងវត្ថុតាង ។
ជនរងគ្រោះ ឈ្មោះ យ៉េប .សារ៉ស់ ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានមកមើលថែរអ្នកជំងឺ ដែលសម្រាក់ព្យាបាល នៅមន្ទីរពេទ្យបង្អែកកំពង់ធំ លោកអធិការក្រុងបានបញ្ចាក់ថា ជនល្មើសនិងបញ្ចូនទៅស្នងការខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះបន្ទាប់ពី កសាងសំនុំរឿងរួចដើម្បីចាត់ការតាមច្បាប់៕ប៊ុន រដ្ឋា




































