បងប្អូនបង្កើតប្រយុទ្ធគ្នាដណ្តើមពាន អ្នកចាញ់ដេកពេទ្យអ្នកឈ្នះជាប់ខ្នោះ

0

ខេត្តកំពង់ធំ ៖ ទំនាស់ក្នុងគ្រួសារមួយ ឡើងកំដៅផ្ទះអង្សារហូតឈានដល់ បងប្អូនបង្កើតសម្រេចចិត្តកាត់ ក្តីដោយប្រើហឹង្សាយកចាញ់ឈ្នះ ដើម្បីពិនិច្ឆ័យកំហុសតាមក្រោយ បានកាប់ក្បាលគ្នាទៅវិញ ទៅមក បណ្តា​លឲ្យរបួសទាំងសងខាង ទីបំផុតលទ្ធផលច្បាប់ជាអ្នកកាត់ក្តី ដោយអ្នកចាញ់ដេកពេទ្យ ចំនែក​អ្នកឈ្នះ​ជាប់​ខ្នោះ នៅវេលាម៉ោង ១៥និង៣០ នាទីរសៀល​​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧ នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការរៀបរាប់របស់សាក្សី ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មូលហេតុដែលបង្ករឲ្យមានហឹង្សា បានកើតឡើងគឺបណ្តាលមកពី ទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច និងឈានដល់ការជេរបញ្ចោរគ្នា ដោយការ ប្រមាថ ធ្វើអោយកំហឹងផ្ទះឡើង ទើបឈានដល់ការវាយគ្នាដោយប្រើប្រាស់អាវុធ ទៅវិញទៅមក ក្រោយពី មានហេតុការនេះកើតឡើង ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍។

តាមការដឹងពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីឈានដល់ការប្រើហឹង្សានេះ គឺលោក ប៉ិច. ឆេងហោ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកដំបងឈើ ទៅវាយចំក្បាលប្អូនប្រុស ឈ្មោះ ប៉ិច. ឆេងវុន ភេទប្រុស អាយុ ២៩ឆ្នាំ បណ្តាលអោយបែកចេញឈាមពេញខ្លួន ភ្លាមនោះលោក ប៉ិច ឆេងវុន បានស្ទុះទៅយកកាំបិតកកុក កាប់ទៅលើ ឈ្មោះ ប៉ិច ឆេងហោ វិញ បណ្តាលអោយរបួសក្បាលជាទំងន់  ហើយត្រូវបានបងប្អូនដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ ចំណែកឈ្មោះ ប៉ិចឆេងវុន ត្រូវបានកម្លាំងនគរបាលយើងចាប់ឃាត់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដើម្បីកសាង សំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ប៊ុនរដ្ឋា