ឯកឧត្តមថៃផានីជំនួយការខុទ្ទការល័យក្រសួងការពារជាតិជួយធ្វើផ្លូវក្រាលគ្រួសក្រហមមួយខ្សែជិត២គីឡូម៉ែត្រតបតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋជាង៣០០គ្រួសារនៅឃុំកណ្តឹង

0

សាំង សារ៉ាវី:
តាកែវ៖ នៅក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរានៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវនាថ្ងៃទី ១៥ តុលា ២០១៧ នេះ ឯកឧត្តម ថៃ ផានី រួមជាមួយលោកស្រី ហ៊ុន ចាន់ថុល បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំកណ្តឹងថាលោកនិងដាក់គ្រឿងចាក់បើកការដ្ឋានធ្វើការជួសជុលផ្លូវលំមួយខ្សែប្រវែង ១៨០០ម៉ែត្រ មានទទឹង ៧ម៉ែត្រ ដោយក្រាលគ្រួសក្រហម តបតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋជាង៣០០គ្រួសារ នៅភូមិត្រពាំងលើក ឃុំកណ្តឹង នៅដើមឆ្នាំ ២០១៨ខាងមុខនេះ ។ ហើយក្នុងនោះ ឯកឧត្តម ថៃ ផានី ជំនួយការខុទ្ទការល័យក្រសួងការពារជាតិនិងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប លោកបានលើកឡើងថា ប្រសិនជាបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលរស់នៅភូមិឃុំនេះមានទុក្ខលំបាក មានការខ្វះខាត មានជំងឺឈឺថ្កាត់ និងសិស្សក្រីក្រ បងប្អូនប្រជាពលរដ្ឋអាច ធ្វើការទំនាក់ទំនងមករូបលោកផ្ទាល់ លោកនិងជួយដោះស្រាយនៅការខ្វះខាតរបស់បងប្អូនទៅតាមលទ្ធភាពដែលអាចជួយបាន ។
លោក ចាន់ មុន្នី ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងលើក បាននិយាយថា រូបលោកមានភាពសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលមានសប្បុរសជនបានចូលមកជួយជួសជុលផ្លូវដល់ពួកគាត់ ដែលត្រូវការប្រើប្រាស់ជាចាំបាច់នេះ ការអភិវឌ្ឍន៏នេះគឺបានឆ្លុះបង្ហាញអោយឃើញថា ប្រទេសដែលមានសុខសន្តិភាព ស្ថេភាព ទើបមានការអភិវឌ្ឍន៏ ។
សូមបញ្ចាក់ផងដែរថា អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារនោះ ក្នុងមួយគ្រួសារទទួល បាន សារុង ០១ ថវុការ ១៥០០០រៀល ផងដែរ ។ តាកែវ