អួង វឹង 3:
ខេត្តកំពត: ពលរដ្ឋម្នាក់នៅភូមិល្អាងឃ៉ំល្អាងស្រុកដងទង់ខេត្តកំពតត្រូវបានពស់វែករនាមទម្ងន់4គីឡូចឹកស្លាប់កាលពីវេលាម៉ោង4ល្ងាចថ្ងៃទី9តុលា2017។អ្នកភូមិល្អាងម្នាក់ឈ្មោះវីសុភក្ដ័ភេទប្រុសអាយុ29ឆ្នាំនៅជិតផ្ទះជនរងគ្រោះបាននិយាយប្រាប់អោយដឹងថាឈ្មោះមុតធីមិនដឹងមានបញ្ហាអ្វីជាមួយប្រពន្ធខ្លួនទេតែនៅថ្ងៃរសៀលមុន
ពេលកើតហេតុជនរងគ្រោះបានដើចេញទៅក្រោយផ្ទះប្រហែលជាង100ម៉ែត្រទៅដុតធូបនៅកន្លែងគេកប់ខ្មោចច្រើនតែពេលជនរងគ្រោះបានដុតធូបហើយក៍ដើមកវិញស្រាប់តែចាប់ពស់វែកដេកសន្ធឹកលើភ្លឺស្រែ។ប៉ុន្តែពស់វែកនោះបានចឹកបុរសនោះរួចទៅហើយព្រោះគេឃើញមានឈាមហូតាមម្រាមដៃ៕ទោះជាពស់បានចឹកទៅហើយជនរងគ្រោះបានកាន់កពស់អូសពស់រហូតដល់ផ្ទះតែខ្លូនបានឃើញជនរងគ្រោះមិនស្រួលក៍ទៅជួយកាន់ក៍ពស់ពីជនរងគ្រោះយកមកដាក់ក្នុងបាវដោយច្រកពស់ក្នុងបាវ7ជាន់។តែជនរងគ្រោះត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឈូកមិនបានប៉ុន្មាន
ម៉ោងជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។តែសត្វអាសេរពឹសនៅក្នុងបាវក៍ត្រូវបានវាយអោយងាប់ផងដែរ។រីសុភក្ដ័និយាយថាអ្នកភូមិបានខ្លាចពស់ស្ទើតែគ្រប់គ្នាព្រោះកន្លងមកអ្នកភូមិបានប្រទះឃើញពស់វែកលូនកាត់ផ្លូវជាញឺកញាប់។អ្នកភូមិល្អាងនិយាយថាភ្នំល្អាងសំបូដោយពស់មានពឹសជាច្រើន។លោកភោគបាវនាយនគរបាលប៉ុស្លិ៍ល្អាងបានប្រាប់អោយដឹងកាលពីរសៀលថ្ងៃទី13តុលាថាគ្រួសា2នាក់ប្ដីប្រពន្ធជនរងគ្រោះនេះទាស់ទែងគ្នាជាប្រចាំហើយខាងនគរបាលបានហៅជនរងគ្រោះទៅអប់រំម្ដងហើយម្ដងទៀតតែក្រោយមកឮថាជនរងគ្រោះឈ្មោះធីបានស្បត់ថាបើមានការកើតជម្លោះក្នុងគ្រួសាទៀតសូមអោយរន្ទះបាញ់និងពស់ចឹក។
លោកភោគបាវនិយាយថាមិនគួពួកគាត់ទៅចាប់ពស់បែបនេះសោះពួកគាត់ស្មានថាពស់សង់សឿចាប់បានទាំងរស់មានតំល្លៃខ្ពស់ទើបប្រថុយនិងគ្រោះថ្នាក់បែបនេះ៕រូបថតជនរងគ្រោះនិងពស់វែកដែលអ្នកភូមិចាប់ទាំងរស់។




































