កំពង់ធំៈ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា គឺត្រូវលើកតម្កើងជីវភាពរស់នៅរបស់ជនដើមភាគតិច ដែលមាននៅស្រុកទាំង៥ នៅក្នុងខេត្តកំពង់ធំ និងសំណូមពរ ឲ្យលោកប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទទំនាក់ទំនងគ្នាជាមួយនឹង មន្ទីរវប្បធម៌វិចិត្រសិល្បះ យើងចង់ប្រែក្លាយការស់នៅរបស់ជនជាតិដើមភាគតិច គឺត្រូវជួយស្រង់ស្ថិតិឲ្យបានច្បាស់លាស់ដើម្បីឲ្យដឹងចំនួនពិតប្រាកដ និងរួបរួមអ្នកចេះដឹងដើម្បីមកជួបជុំគ្នាពិភាគក្សា រកភាពរីកចំរើន និងផ្សារភ្ជាប់គ្នាជាមួយថ្នាក់ដឹកនាំ រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ជនជាតិដើមភាគតិច ប្រសាសន៍នេះ បានថ្លែងនៅក្នុងកម្មវិធី ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមគាគរិច គោលនយោបាយ ស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមជនជាតិដើម ។
សិក្ខាសាលានេះត្រូវបានចាត់ធ្វើឡើងរយះពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៧.១៨.១៩ ខែតុលា ឆ្នាំ ២០១៧ ស្ថិតនៅសណ្ឋាគារក្លររៀរ ភូមិបាល្ល័ង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងមានប្រធានមន្ទីរនិងការិយាល័យ ពាក់ព័ន្ឋនិងការអភិរក្សជនជាតិដើមភាគតិច ចំនួន៧ខេត្ត រួមទាំងខេត្តកំពង់ធំ ។
លោក គឹម សម្បត្តិ មន្រ្តីសិទ្ធិមនុស្ស បានបញ្ជាក់ពីសិទ្ធិរបស់ជនជាតិដើមភាគតិច ដែលជាសេចក្តីប្រកាស់របស់អង្គការសហប្រជាជាតិ ដោយប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ចុះបញ្ជីស្របច្បាប់និងសិទ្ធិក្នុងការរស់នៅតាមសហគមន៍ របស់ជនជាតិភាគតិច បច្ចុប្បន្ននេះមាន១៣០សហគមន៍ ដែលត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច ដោយពុំមានការរអើង ជនជាតិដើមភាគតិចមានសិទ្ធិក្នុងការរើសសមាជិកគណកម្មការក្នុងសហគមន៍ ស្របច្បាប់បន្តការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ជនជាតិ ដែលប្រឈមការផុតពូជ រដ្ឋមានភារៈកិច្ចទទួល ស្គាល់ និងការចុះបញ្ជីដីធ្លី ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ស្តីពីការរីកចម្រើន ក្នុងវិស័យនានា នៅក្នុងខេត្តកំពង់ធំ ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកំពង់តែយកចិត្តទុកដាក់ ដោះស្រាយជាមួយនិងភាគគីពាក់ព័ន្ឋ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ដូចជាហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗដូចជាផ្លូវថ្នល់ ទឹក ភ្លើង មណ្ឌល់សុខភាព សាលារៀន និងទីកន្លែងធ្វើការរបស់មន្រ្តីរាជការ ក្នុងនោះក៏បានបញ្ជាក់ពីគម្រោងសាងសង់ផ្លូវចេញពីកំពង់ថ្ម ឆ្ពោះទៅខេត្តក្រចេះចំណែកការអភិវឌ្ឍន៍ជនជាតិដើមភាគតិច គឺត្រូវតែយកចិត្តទុកដាក់ អភិរក្សនូវធាតុដើម ដូចជារបស់របរប្រើប្រាស់ និងភូមិលំនៅ ដែលមានការសម្គាល់ទីតាំង និងអត្តសញ្ញាណរបស់ជនដើមភាគតិច ដូចជាការប្រារព្វពីធីបុណ្យផ្សេងៗនិងទំនាមទំលាប់ដើមៗរបស់ជនជាតិដើមភាគតិច និងអាជ្ញាធរត្រូវគាំទ្រនូវសកម្មភាពដែលធ្វើឲ្យមានភាពរីកចម្រើន ។
ដោយ ប៊ុន រដ្ឋា





































