តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១v៧នេះ លោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទ ល្មើសកម្មសិទ្ធិបញ្ញាសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានបានចុះ បង្ក្រាបទីតាំងលក់ម៉ាស៊ីន២កន្លែងដែលក្លែងបន្លំពាណិជ្ជសញ្ញា។
តាមការឲ្យដឹងពីមន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោម ការសម្របសម្រួលនីតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ។ប្រភពដដែលបន្ថែមថា ការចុះបង្ក្រាបករណីនាំចូល ស្តុកទុកនិងចែកចាយគ្រឿងម៉ាស៊ីនម៉ាក Hikawa ក្លែងបន្លំពាណិជ្ជសញ្ញានេះ ធ្វេីឡេីនៅលើទីតាំង ចំនួន០២កន្លែងផ្សេងគ្នា ក្នុងក្រុងដូនកែវ រួមមាន ទីតាំងទី១៖ ហាង ប៉ាឡុង ម៉ាក់ឡុង ផ្ទះគ្មានលេខ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ កូ វ៉ាន់ថន ភេទស្រី អាយុ៥០ឆ្នាំ។ ទីតាំងខាងលេីនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូម
ទឹកខ្នាតតូចម៉ាក Hikawa ចំនួន២០គ្រឿង។ ទីតាំងទី២ ឃ្លាំងគ្មានលេខ ផ្លូវលំភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ទីតាំងចុងក្រោយនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូមទឹកខ្នាតតូចម៉ាក Hikawa ចំនួន៧១គ្រឿង។
ក្រោយប្រតិបត្តិការសមត្ថកិច្ចជំនាញវត្ថុតាងទាំងអស់សរុបចំនួន៩១គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅទីតាំងទី០២ រួចបិតទុកក្នុងកេះនិងបាននាំម្ចាស់ទីតាំង មកស្នងការដ្ឋាននគរបាលខេតត្ត តាកែវដើម្បីបន្តនីតិវិធី៕





































