ក្រុម​សហភាព​សហ​ព៍​ន្ឋ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិនបាន​ជួយ​សំរួល​ការងារ​លំបាករ​បស់បង​ប្អូន​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ

0

ខេត្ត​ប៉ៃលិន​ ​ក្រុម​សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន និង​ក្រុមយុវជន​ស្ម​ក្រ​ចិត្ត​និង​ក្រុមគ្រូពេទ្យ​ស្ម​ក្រ​ចិត្ត​ការិយាល័យ​អ្នកតំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោកជំទាវ​បាន​ស្រីមុំ​អ៊ី​ឈាន ​បាន​ចុះជួយ​សំរួល​ការងារ​លំបាករ​បស់បង​ប្អូន​ពលករ​កម្ពុជា​ក្នុងការ​ធ្វើដំណើរ​ពី​ប្រទេស​ថៃ វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ ។ ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​បងប្អូន​ពលករ​ខ្មែរ​មាន​ចំនួន​កើន​ឡើងជា​លំដាប់ ជាច្រើន​ពាន់​នាក់​បាន​សំរុក​ចេញពី​ប្រទេស​ថៃ ធ្វើដំណើរ​ឆ្លងកាត់​ច្រកទ្វា​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ឆ្ពោះទៅកាន់​ស្រុកកំណើត​វិញ ។ ក្នុង​ដំណើរ​វិលត្រឡប់​នេះ យើង​សង្កេតឃើញ​មាន ក្នុងចំណោម​បងប្អូន​ពលករ មាន យុវជន យុវតី និង​ស្ត្រី​ចំណាស់ៗ និង​កុមារ​តូចៗ រួម​និង​បង្វេច​សំបាយ​ខោអាវ​សំពីងសំពោង​ផងដែរ ។

បងប្អូន​ពលករ​ភាគច្រើន​ស្ត្រី និង​កុមារ​មាន​អាកា​រះ​ហត់​ហេវ និង​ពល​ឡាន ។ បងប្អូន​ពលករ​ត្អូញត្អែរ​ក្នុងការ​ខ្វះខាត​សោ​ហុយ​ក្នុងការ​ធ្វើដំណើរ​បន្ត​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ ។ បងប្អូន​ពលករ​បាន​ផ្តល់ព័ត៌មាន​ថា មូលហេតុ​នៃ​ការវិលត្រឡប់​ឈប់​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​នេះ គឺ​ដោយសារតែ​ពួកខ្លួន​មានការ​ព្រួយបារម្ភ​ភ័យខ្លាច​អំពី​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង ក្នុងស្ថានភាព​ដែល​ប្រទេស​ថៃ​កំពុង​គ្រប់គ្រង​ដោយ​កម្លាំងយោធា​នោះ ហើយក៏​ដោយសារតែ​ការ​ទៅធ្វើ​ការងារ​នេះ​ពុំបាន​សុំ​ទិដ្ឋាការ ឫ​សុំច្បាប់​ទម្លាប់​របស់​ប្រទេស​គេ​ត្រឹមត្រូវ​ឡើយ ។​

ចាប់តាំងពី​ព្រលឹម​ស្រាងៗ​ថ្ងៃទី​១៤​មិថុនា នៅ​ច្រកទ្វា​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​មាន​ភ្លៀងរលឹម​ធ្លាក់​ជាប់​រហូត បងប្អូន​ពលករ​ខ្មែរ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទ្វា​ព្រំដែន​ថៃ​-​កម្ពុជា បន្ទាប់ពី​ខាង​ភាគី​ថៃ​បាន​ពិនិត្យ​និង អនុ​ញ្ញ​ត​អោយ​ឆ្លងកាត់​ដោយ​សំរួល ។ នៅ​ខាង​ទឹកដី​កម្ពុជា ឯកឧត្តម​អ៊ី​ឈាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​សៅ​សារ៉ាត់​អភិបាលរង​ខេត្ត និង​ក្រុម​សហភាព​សហ​ព័​ន្ឋ​យុ​ជនកម្ពុជា​ខេត្ត​ប៉ៃលិន ក្រុមយុវជន​ស្ម័ក្រចិត្ត​ការិយាល័យ​អ្នកតំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន បាន​រងចាំ​ទទួល​ជួយ​សំរួល​បងប្អូន​ចូលមក​កាន់​កន្លែង​ឈប់សំរាក​បណ្តោះអាសន្ន ទទួលទាន​ភេសជ្ជៈ និង​សួរនាំ​ព័ត៌មាន​ផ្សេងៗ និង​សួរនាំ​អំពី​តម្រូវ​ចាំបាច់​ជាក់ស្តែង​របស់​បងប្អូន​ដែល​ចង់បាន ។

ក្រុមគ្រូពេទ្យ​ស្ម័ក្រចិត្ត​នៃ​ការិយាល័យ​អ្នកតំនាងរាស្ត្រ​បាន​ពិនិត្យ​សុខភាព និង​ចែក​ថ្នាំ​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ដល់​បងប្អូន​។ ​ដើម្បី​បងប្អូន​ពលករ​បាន​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ​បាន​ឆាប់រហ័ស​តាម​សំណូមពរ​ដែល​បងប្អូន​ចង់បាន​នោះ ឯកឧត្តម​អ៊ី​ឈាន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ បាន​ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​បាន​បន្ត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជួល​រថយន្ត​កូរ៉េ និង​រថយន្ត​កា​មេ​រី​ដឹកជញ្ជូន​បងប្អូន​ទៅដល់​ត្រឹម​រាជធានី​ភ្នំពេញ ហើយ​បងប្អូន​បន្តដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​រៀងៗ​ខ្លួន ។​ ​

តាម​របាយ​ការ​ណ៏​ជាក់ស្តែង​បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​១១ រហូតដល់​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៤​នេះ មាន​ពលករ​ឆ្លងកាត់​ពី​ប្រទេស​ថៃ ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​មាន​ចំនួន​២៧៨៥​នាក់ ក្នុងនោះ​មាន​ស្ត្រី ៧៧២​នាក់ និង​កុមារា កុមារី​១៦៩​នាក់ ។ ឯកឧត្តម​អ៊ី​ឈាន និង​លោកជំទាវ​បាន​ស្រីមុំ បាន​ចំណាយ​ថវិកា​ផ្ទាល់​ទៅលើ​ស្បៀងអាហារ ថ្នាំពេទ្យ ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ដល់​ពលករ​ដែល​គ្មាន​ថវិកា​សោះ និង​ជួល​រថយន្ត​ដឹកជញ្ជូន​សរុប​ទឹកប្រាក់​មាន​ចំនួន​៦៨​លាន​រៀល ៕1 2 3