សាំង សារ៉ាវី:
ខេត្តតាកែវ ៖ ដោយអនុវត្តតាមការចង្អុរបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ និងតាមចម្លើយសារភាពរបស់ជនសង្យ័យឈ្មោះ សយ សំ និង ភុន ដាវិត ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទើបនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១៣ និង២០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះឆែកឆេរលំនៅដ្ឋានួយកន្លែងដែលមានម្ចាស់ឈ្មោះ ឡាយ ឆាយវណ្ណា ហៅ ឌឹក ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ពីបទរក្សាទុកនិងចែកចាយសារធាតុញៀនដោយខុសច្បាប់ ។ ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្តុតាងរួមមាន -កាបូបស្ពាយពណ៍ក្រហម ០១ -ម្សៅក្រាមពណ៍សថ្លាចំនួន ០៩កញ្ចប់តូច -ទូរសព្ទ័ដៃចំនួន ០២គ្រឿង -ម៉ូតូ ០១គ្រឿង និង ស្បោងច្រកមួយចំនួន
ទៀត ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មាន ទី១ឈ្មោះ តេង មាស ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិ នាល ឃុំ តាំងដូង ស្រុក បាទី(អ្នកជួញដូរ) និងទី២ឈ្មោះ រឿន ការ ភេទ ស្រី អាយុ ២៧ឆ្នាំនៅភូមិ ស្វាយអុី ឃុំ ចំណាក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ (អ្នកប្រើបាស់) រីឯម្ចាស់ផ្ទះឈ្មោះ ឡាយ ឆាយវណ្ណាបានគេចខ្លួនបាត់ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកំពុងកសាងសំណុំរឿងដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាមេក្លោងមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។




































