សៀមរាបៈ ដោយ បុត សាម សាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានយកចិត្តទុកដាក់មកលើសិស្សក្រីក្រ សិស្សពិការ រួមទាំង សិស្សដែលមានបំណងចង់សិស្សាបំពេញមុខវិជ្ជាជំនាញ ដែលសាលាបានបើកឳកាសឲ្យ សិស្សចូលសិស្សាមុខជំនាញជាច្រើន ដោយពុំមានគិតថវិការ ក្នុងនោះក៏បានជូនសាហ៊ុយសម្រាប់សិស្សក្រីក្រ ក្នុងការធ្វើដំណើរមកសិស្សា នៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រចាំខែផងដែរ។
គោលបំណងនៃការសំណេះសំណាលជាមូយអតីតសិស្ស និសិត្ស អង្កការដៃគូរ អាជ្ញាធរ ក្នុងពិធីបើក បវេសនកាលឆ្នាំ២០១៧ និងឆ្នាំ ២០១៨ គឺជម្រុញឲ្យមានការ ផ្សព្វផ្សាយអនុក្រឹត្យលេខ៦៧ ស្តីពីការប្រែក្លាយការដ្ឋានសាលា ទៅជា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងតំឡើងកំរិត បណ្តុះបណ្តាលដល់ថ្នាក់ បរិញ្ញាបត្រ បច្ចេកវិទ្យា ឯកទេស សញ្ញា បត្រវិស្វករ និងឳកាសការងារ ក្រោមអធិបតីភាព លោក ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលពិធីនេះ ត្រូវបានធ្វើឡើង នៅភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧។
នៅក្នុងពិធីនេះ មានការចូលរួម ពីសំណាក់សិស្ស និសិត្ស និងមាតាបិតាសិស្សជាច្រើន ដែលបានគាំទ្រនូវសមកម្មរបស់ វិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលបានធ្វើកិច្ចការជួយលើសិស្សក្រីក្រ សិស្សគ្មានសមត្ថភាព រួមទាំងយុវជន យុវនារី ដែលមានបំណង ចង់ចូលសិស្សានូវមុខជំនាញ ដែលវិទ្យស្ថានពហុបច្ចេកទេសអង្គរ បានធ្វើការបណ្តុះបណ្តាលដល់សិស្ស រួមមាន ១ បរិញ្ញាបត្របច្ចេកវិទ្យា ២ បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា ទី៣ សញ្ញាបត្របច្ចេកទេស ១,២,៣ ទី៤ វិញ្ញាបនបត្រវីជ្ជាជីវៈ ដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមានការយកចិត្តពីរារដ្ឋាភិបាល បាន តំឡើងកម្រិតបណ្តុះបណ្តាល ដោយយោងតាមអនុក្រឹត្យលេខ៦៧ អនក្រ.ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៧ បានប្រែក្លាយករដ្ឋានបណ្តំបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប ទៅជាវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលត្រៀមនិងប្តូរទីតាំង ទៅនៅក្បែរអង្គរព្យូងយូ ខេត្តសៀមរាប។
លោក ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានពហុបច្ចេកទេសអង្គរ បានមានប្រសាសន៍ថា ជំនាញសម្រាប់ការប្រើប្រាស់ប្រចាំ ថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានការចាប់អារម្មណ៍ ជាច្រើននោះគឺមាន ជំនាញជាងកំបោ , ជំនាញតបណ្តាញអគ្គិសនី, ជំនាញបរិក្ខាត្រជាក់ ,ជំនាញជួសជុលម៉ូតូនិងម៉ាស៊ីនធុនតូច , ជំនាញសេវាកម្មកុព្យួទ័រ , ជំនាញអេឡិចត្រូនិច,ជំនាញតបណ្តាញទឹក និងបានបន្តថា ប្រទេសយើងមានគោលនយោបាយធំៗ ទីមួយគឺគោលនយោបាយ
អភិវឌ្ឍន៍វិស័យឧស្សហកម្ម ឆ្នាំ ២០១៥ និងឆ្នាំ ២០២៥ ប្រែក្លាយប្រទេសយើងឲ្យក្លាយទៅជាប្រទេសឧស្សហកម្ម ដែលមានរោងចក្រសហគ្រាស នៅឆ្នាំ ២០១៨ខាងមុខនេះ រាជរដ្ឋាភិបាលបានតំឡើងប្រាក់ខែដល់ទៅ១៦៥ ដុល្លា ហើយរាជរដ្ឋាភិបាលបានបន្ថែម៥ដុល្លាពីលើទៀត ស្មើរនឹងកម្មករម្នាក់ទទួលបាន១៧០ដុល្លាក្នុងមួយខែ ចាប់ពីខែមករា ឆ្នាំ ២០១៨ខាងមុខនេះ ដូច្នេះសំណូមពរឲ្យសិស្ស និសិត្យទាំងអស់គិតឡើងវិញ ពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានតំឡើងប្រាក់ខែ ដែលវាបានលើសពីប្រទេសមួយចំនួនទៀត ហើយសុំឲ្យកុំគិតប្រៀបធៀបនិងប្រទេសដ៏ទៃ ដូចជាប្រទេសថៃ ជប៉ុន កូរ៉េ និងប្រទេសដ៏ទៃទៀត ដោយសារគេសន្តិភាពរាប់រយឆ្នាំមកហើយ ប្រទេសយើងទើបតែ សន្តិភាពបានជាង១០ឆ្នាំ បានឈានមកដល់ដំណាក់កាលនេះ គឺជាការយកចិត្តខ្លាំងណាស់ពីប្រមុខរាជ
រដ្ឋាភិបាល ខ្លាំងណាស់ គួរតែយើងនាំគ្នាគិតឡើងវិញ ជួយគ្នាទំាងអស់គ្នា ដើម្បីអភិវឌ្ឃន៍ប្រទេសរបស់យើង និងត្រូវចងចាំទុក បើចង់អោយជីវិតយើងទទួលបានជោគជ័យមាន៣យ៉ាង ទី១ គឺជំនាញ ដែលចែកជាជំនាញទន់ និងជំនាញរ៉ឹង ជំនាញ រ៉ឹងគឺជាជំនាញដែលបានរៀននៅពេលនេះ ចំណែកជំនាញទន់ គឺសំដៅលើ សីលធម៌ សុជីវធម៌ក្នុងខ្លួន វិជ្ជាជីវៈ គោរពចាស់ទុំ គោរពពេលវេលា ទី២ បច្ចេកវិជ្ជា សំដៅលើគ្រឿងអីឡិចត្រូនិច ទី៣ ភាសា គឺជាការសំខាន់ណាស់ សម្រាប់ជា ជណ្តើរឈានឡើងដល់ភាពជោគជ័យបាន។
ដោយ បុត សាម





































