ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាពីបទជួញដូរគ្រឿងញៀន

0

តាកែវ៖ បទល្មើសការចែកចាយ និងជួញដូរគ្រឿងញៀន ត្រូវបានគេសង្កេតឃើញ ថាមានការថយចុះ គួរអោយកត់សម្គាល់ គឺដោយសារតែមានការខិតខំយកចិត្ត ទុកដាក់អនុវត្តច្បាប់របស់ សមត្ថកិច្ចនៃស្នងការដ្ឋានខេត្តតាកែវ ព្រមទាំងបាន ធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តលើអាជ្ញាធរ។

បទល្មើសការជួញដូរ និងចែកចាយគ្រឿងញៀន មានការថយចុះ គឺដោយសារការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតកែវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៤.៥០នាទីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវ.ទោ យុគ សារ៉ាត់ អធិការ បានចុះចាប់តាមដីកា បង្គាប់អោយចាប់ខ្លួន តាមកាលេខ១៣១៣/០១៦ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយលោក ឡុង សិកា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ.ជនសង្ស័យឈ្មោះ សុខ អឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ពីបទ រក្សាទុក ដឹកជញ្ជួន ឬជួញដូរដោយខុសច្បាប់សារធាតុញៀន ប្រព្រឹត្តនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ន បទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោស តាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។
» បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕