កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានសង្កត់ធ្ងន់ទៅលើការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ដើម្បីឲ្យដំណើរការងារដោយសុក្រិត្យ និងជម្រុញឲ្យសមាជិកបក្ស នាំគ្នាទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់អ្នកដែលគ្រប់អាយុ១៨ឆ្នាំ ដើម្បីប្រើសិទ្ធិបោះឆ្នោតជូនគណបក្សប្រជាជនយើង ក្នុងពេលបោះឆ្នោតនាពេលខាងមុខ ក្នុងឆ្នាំ ២០១៨នេះ ។

ពីធីសំណេះសំណាលជាមួយសមាជិកក្រុមបក្ស ដើម្បីពង្រឹងការងារនៅក្នុងមូលដ្ឋាន ត្រូវបានចូលរួមពី ឯកឧត្តម ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ ដោយមានការចូលរួម ពីដឹកនាំក្រុមការងារចុះជួយឃុំ ភូមិ រួមជាមួយគណៈកម្មការបក្សឃុំ សាខាបក្សភូមិទាំង១៥ នៅឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ សារុបចំនួន ៥២ នាក់ នៅព្រិកថ្ងៃទី២១ខែតុលាឆ្នាំ២០១៧ នៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ខ្លឹមសារដែលត្រូវបានដាក់ឲ្យអនុវត្តសំខាន់មាន៣ចំនុច ទី១/ ត្រួតពិនិត្យលទ្ធផលការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្ស ដើម្បីឲ្យមានភាពសុក្រិត្យ ២/ ពិនិត្យការចុះឈ្មោះបោះឆ្នោតថ្មីតាមកម្មវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៣/ ផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ ជូនថ្នាក់ដឹកនាំបក្សនៅមូលដ្ឋានដើម្បីជ្រួតជ្រាប ។
នៅក្នុងឳកាសនៃពិធី ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បាន បញ្ជាក់សង្កត់ធ្ងន់ អំពើជនក្បត់ជាតិរបស់ កឹម សុខា ដែលបានឃុបឃិតជាមួយបរទេសក្នុងគោលបំណងផ្តួលរលំរាជរដ្ឋភិបាលស្របច្បាប់គឺមិនអាចអត់អោនបានឡើយ ក្នុងនោះកឹម សុខា បានសារភាពខ្លួនឯងនូវទង្វើរបស់ខ្លួន ដោយបានរៀនសូត្រពីបរទេស អនុវត្តន៍ការផ្លាស់ប្ដូរ ដូចនៅប្រទេសយូហ្គោស្លាវី និងស៊ែប នេះហើយជាគំរូ បដិវត្តន៍ពណ៍នាំឲ្យកើតសង្គ្រាមបង្ហូឈាមជាថ្មី ក្នុងពេលដែលពេលនេះប្រទេសកម្ពុជាយើងកំពុងមានសន្តិភាពនិងការអភិវឌ្ឍន៍ ។
សមាជិកបក្សយើងគ្រប់រូបត្រូវរួមសាមគ្គីគ្នា ក្នុងការថែរក្សាសន្តិភាព និងខិតខំធ្វើអំពើរល្អដើម្បីបម្រើប្រជាជនយើង ត្រូវគ្រប់គ្រងសមាជិកបក្សយើងដែលមានស្រាប់ឲ្យបានច្បាស់លាស់ទាំងបរិមាណ និងបេះដូងរបស់បងប្អូន និងបន្តលើកទឹកចិត្តការកសាងសមាជិកបក្សយើងថ្មី និងការទៅចុះឈ្មោះបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នាដើម្បីឈានទៅដណ្ដើមយកជ័យជម្នះជូនបក្សយើងក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ ។
ដោយ ប៊ុន រដ្ឋា




































