ឧត្តមសេនីយ៍ សោម ស៊ុន ចុះផ្សព្វផ្សាយសភាពការណ៍ថ្មី ដល់កងកម្លាំងវរៈសេនាតូចថ្មើរជើងលេខ១

0

កំពង់ធំៈ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងថ្នាក់ដឹកនាំបានអញ្ជើញចុះត្រួតពិនិត្យ កាសាងសង់ផ្ទះបាយរបស់កងកម្លាំង វរៈសេនាតូចថ្មើរជើងលេខ១ និងផ្សព្វផ្សាយសភាពការថ្មី ដែលបាន​កើតឡើងនៅក្នុងប្រទេស ជូនដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីការពារសន្តិភាពនិងសន្តិសុខ​ជូនដល់​ប្រទេសជាតិ។ 

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាល​ជា និងផ្សព្វផ្សាយ​ ពី​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ​ ជូន​ថ្នាក់ដឹកនាំ​បញ្ជាការ​ដ្ឋាន​វរសេនាតូច​ថ្មើជើង​លេខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ នៅភូមិ​តាឡែកថ្មី​ ឃុំសាលាវិស័យ​ ស្រុកប្រាសាទបល្ល័ង្គ​ ខេត្ត​កំពង់ធំ​ នៅ​រសៀល​ថ្ងៃទី​២០ខែ​តុលា​ឆ្នាំ​២០១៧​ ។

​ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន  ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និងតំណាង​ឲ្យ​ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្តកំពង់ធំ ​ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខេត្តកំពង់​ធំ បាន​យកថវិការចំនួន៥.០៥០​ដុល្លា​ ប្រគល់​ជូន​អង្គភាព​វរសេនាតូចថ្មើរជើង​លេខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​  សម្រាប់​សាង​សង់​ផ្ទះ​ហូប​បាយ​សមូហភាពដែលមានទំហំ​ ១០ម៉ែត្រ​x៣០ម៉ែត្រ​ នៅក្នុងវរសេនាតូច​ថ្មើជើង​លេខ​១ ដែលជាទីតាំងសំខាន់សម្រាប់បណ្តុះបណ្តាល ហ្វឹកហ្វឺនដល់កងកម្លាំងកងយោធពល​ខេមរ​ភូមិន្ទ​ ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​។

 

កងកម្លាំងនៃចំណុះឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញា​ចិត្ត​ដាច់​ខាត​គោរព​តាម​បទបញ្ជ​របស់​ថ្នាក់​លើ​ កំចាត់ជនទាំងឡាយណា​ដែល​មានគោលបំណងធ្វើបដិវត្តន៍ពណ៍​ ​ផ្តួល​រំលំរាជរដ្ឋភិបាលស្របច្បាប់​នៅ​កម្ពុជា ឯកឧត្តម ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និងយោធិនក្រោមឱវាទទាំងអស់សូមគោរពថ្លែងអំណរគុណឯកឧត្តម​សុខ​ លូ​ និង​លោក​ជំទាវ​ព្រមទាំង​ក្រុមគ្រួសារ​ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០៥០$ សម្រាប់សាងសង់ផ្ទះបាយ ដើម្បីរួមចំណែកក្នុងវិស័យកាពារជាតិ សូមឲ្យឯកឧត្តម ​បានជួបប្រទះតែនិងពុទ្ឋពរបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខះ​ និង​ពលៈ​ កុំបីឃ្លាងឃ្លាតឡើយ​ ។

ដោយ  ប៊ុន  រដ្ឋា