កំពង់ធំ៖ មានករណីចោរប្លន់រថយន្ត មួយគ្រឿងនៅក្បាលព្រលប់ នៅក្នុងចំការកៅស៊ូ ខណៈពេលជនរងគ្រោះកំពុងតែបើកចេញពីរោងចក្រកែច្នៃជ័រកៅស៊ូ ឃាតករបានបាញ់សម្លាប់ដោយគ្មានប្រណី ផ្តាច់សង្ខា ជនរងគ្រោះ២នាក់ប្តីប្រពន្ឋ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត ក្រោយពេល ធ្វើសកម្មភាពក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង ២១និង៣៥នាទី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតត្រង់ចំណុច ទួលស្រឡៅ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពពត័មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនល្មើសមានគ្នាចំនួន ៤នាក់ ប្រដាប់ដោយអាវុធមិនស្គាល់ម៉ាក បានស្ទាក់បាញ់សម្លាប់ជនរងគ្រោះចំនួន ២នាក់ប្តី-ប្រពន្ធខណៈពេលកំពុងបើកបរ ប្ដីឈ្នោះ សឿង ប្រុញ ភេទប្រុស អាយុ ៤១ឆ្នាំ( ស្លាប់)និង ប្រពន្ធឈ្មោះ លី ចាន់ធឿន អាយុ ៣៨ឆ្នាំ(ស្លាប់) ប្ដីប្រពន្ធ រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នបានផ្លាស់ប្តូរស្នាក់នៅ តំបន់អូសាជូ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងងពេលកើតហេតុប្រពន្ធជាអ្នកបើកបររថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌កាំម៉ៃ ពាក់ស្លាកលេខ កំពង់ចាម 2B-5444 ដឹកក្មួយៗ ២នាក់ទៀត ចេញពីធ្វើការរោចក្រកែច្នៃកៅស៊ូក្រែបជប៉ុន នៅចំណុចអូសាជូ ភូមិដងក្តា ឃុំក្រយា លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមានគ្នា ៤នាក់ ចេញមកមកស្ទាក់ផ្លូវធ្វើសកម្មបាញ់សម្លាប់ជនរងគ្រោះទាំង ២នាក់ ប្តី-ប្រពន្ធតែម្ដង។
ជុំវិញករណីឃាតកម្មបាញ់សម្លាប់ ២នាក់ប្ដី-ប្រពន្ធនេះ បើតាមការ សន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងអាចបណ្តាលមកពីរឿងគំនុំក្នុងមុខរកស៊ីទិញជ័រកៅស៊ូ ព្រោះជនរងគ្រោះមិនសូវត្រូវជាមួយអ្នកជិតខាងទេ មានការឈ្លោះជាមួយអ្នកដទៃជាញឹកញាប់។ តែក្រោយមក កូនប្រុស ជនរងគ្រោះបានបញ្ចាក់ប្រាប់នៅប៉ុស្ដិនគរបាលឃុំក្រយា ថា ចោរបានប្លន់ យក គ្រឿងអល្លង្កា បូកជាមួយលុយ ខ្មែរ ដោយគិតជាដុល្លា សរុប ជិត៥ម៉ឺនដុល្លា បន្ទាប់ពីប្លន់រួចរត់គិចខ្លួន ។រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងក្នុងការស្រាវជ្រាវស្វែងរក និងកំណត់មុខសញ្ញាជនសង្ស័យដើម្បីឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប៊ុន រដ្ឋា





































